អាជ្ញាធរភ្នំពេញ កំណត់រយៈពេល៩ថ្ងៃ ជាចំណុចខ្ពស់បំផុតនៃផែនការរឹតបណ្តឹងសន្តិសុខសម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក

181

វិទ្យុជាតិកម្ពុជា​៖​ដោយ​ លោក​ ហុក​ សុខរិន​៖

រាជធានីភ្នំពេញ៖ រាជធានីភ្នំពេញបានកំណត់រយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៣ខែវិច្ឆិកាត្រូវពង្រឹងសន្តិសុខខ្ពស់បំផុត ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យជាប់ៗគ្នានេះ ។
លោកកើត ឆែ និងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២៨តុលានេះ ដើម្បីបន្តពង្រឹងការយកចិត្តទុកដាក់ទាំងថ្នាក់ក្រុង,ខណ្ឌ,សង្កាត់,មន្ទីរអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ សំដៅត្រៀមលក្ខណៈទទួលជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យធំៗដូជា៖ បុណ្យឯករាជ្យជាតិ,បុណ្យអុំ ទូកជាដើមដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៩,១០,១១,១២ខែវិច្ឆិកាខាងមុខនេះ ។
កិច្ចប្រជុំបានផ្តោតទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងឱកាសបុណ្យដោយកំណត់យកថ្ងៃទី៥ដល់ថ្ងៃទី១៣វិច្ឆិកា ត្រូវរឹតបណ្តឹងសន្តិសុខឲ្យបានម៉ឺងម៉ាត់បំផុតជាងពេលណាណាទាំងអស់។ ក្នុងនោះត្រូវរៀបចំឲ្យមានទីបញ្ជាការស្រាលនៅរដ្ឋបាលរាជធានីភ្នំពេញ,រៀបចំទីបញ្ជាការ ស្រាលនៅគ្រប់ខណ្ឌទាំង១៤ដើម្បីប្រចាំបញ្ជា និងត្រូវមានមុខមន្ត្រីរងចាំដោះ ស្រាយបញ្ហាបន្ទាន់ៗដោយចាប់ពីថ្ងៃទី១វិច្ឆិកាតទៅ ហាមមន្ត្រីរាជការអវត្តមានពី កន្លែងធ្វើការរួមទាំងអាជ្ញាធរដែនដីផងដែរ ។
លោកកើត ឆែបានអោយដឹងថា ពិធីទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំទីតាំងជួបជុំទទួលទានអំបុកកំរិតសាលាក្រុងនៅរមណីដ្ឋានវត្តភ្នំ និងមានរៀបចំតាមខណ្ឌ សង្កាត់,មន្ទីរអង្គភាព.វត្តអារាម.សាលារៀនសរុបចំនួន៨៨៩ទីតាំង ដែលនឹងមានប្រជាពលរដ្ឋចូលរួមជាង១០ម៉ឺននាក់ ដោយចាប់ផ្តើមជួបជុំគ្នាពីម៉ោង៧ ព្រឹកដល់ល្ងាចថ្ងៃទី៩វិច្ឆិកា។ លោកបន្តថា ការពង្រឹងសន្តិសុខក៏នេះគឺធ្វើយ៉ាងដាច់ខាតដោយមិនទុកឱកាសឲ្យពួកក្បត់ជាតិមកបំផ្លាញសេចក្តីសុខ និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋបានឡើយ។

សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក

អត្ថបទដែលជាប់ទាក់ទង