ព្រះមហាក្សត្រថៃបណ្តេញមន្ត្រីមួយចំនួនទៀតចេញពីមុខតំណែង

46

ថៃ៖ ព្រះបរមរាជវាំងបានចេញសេចក្តីប្រកាសចំនួនពីរ កាលពីថ្ងៃអង្គារថាព្រះមហាក្សត្រថៃមហាវ៉ារីយ៉ាឡុងកន​ បានបណ្តេញមន្ត្រី ៤ នាក់បន្ថែមទៀត     ​បន្ទាប់ពីការបណ្តេញអ្នកម្នាងចេញពីតំណែងកាលពីសប្តាហ៍មុនមក។

នៅក្នុងសេចក្តីប្រកាសមួយមន្រ្តីរាជវាំងពីររូបត្រូវបានបណ្តេញចេញដោយសារប្រព្រឹត្ត​អកប្បកិរិយាមិនគប្បីនិងអំពើសាហាយស្មន់ ដែលអាចនិយាយបានថាជាការរំលោភក្រមសីលធម៌។ នៅក្នុងសេចក្តីប្រកាសមួយទៀតមន្រ្តីយោធាពីររូបក៏ត្រូវបានបណ្តេញចេញពីការងារដោយសារមានភាពធូររលុងក្នុងតួនាទីជាឆ្មាំវាំង។

ការបណ្តេញមន្រ្តីទាំង ៤ នាក់កាលពីថ្ងៃអង្គារនេះបានធ្វើឡើងបន្ទាប់ពីបញ្ឈប់មន្រ្តីរាជវាំងចំនួន ៦ នាក់កាលពីសប្តាហ៍មុនដែលត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តិខុសវិន័យធ្ងន់ធ្ងរដែលបង្កអន្តរាយដល់ព្រះរាជកិច្ច។

 

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.១០.១៩)

អត្ថបទដែលជាប់ទាក់ទង