អ៊ីរ៉ង់និងរុស្ស៊ីមិនពេញចិត្តចំពោះផែនការរបស់អាមេរិកដើម្បីការពារប្រេងនៅស៊ីរី

125

បរទេស៖ អ៊ីរ៉ង់និងរុស្ស៊ីកាលពីថ្ងៃអង្គារបានរិះគន់រដ្ឋការលោកត្រាំ ចំពោះផែនការការពារប្រេងនៅក្នុងប្រទេសស៊ីរី  ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានធ្វើ​សកម្មភាពខុសច្បាប់។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានចូលរួមជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់និងរដ្ឋមន្រ្តីក្រសួងការបរទេសទួរគីនៅទីក្រុងហ្សឺណែវដើម្បីផ្តល់ការគាំទ្រដល់កិច្ចពិភាក្សាដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ រវាងរដ្ឋាភិបាលស៊ីរី,ក្រុមប្រឆាំង,គណៈប្រតិភូសង្គមស៊ីវិល ស្តីពីរដ្ឋធម្មនុញ្ញរបស់ប្រទេសស៊ីរីដែលចាប់ផ្តើមនៅថ្ងៃពុធនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងស្វែងរកលេសដើម្បីការពារ ប្រេង។ លោកបាននិយាយថារាល់ការកេងប្រវ័ញ្ចធនធានធម្មជាតិរបស់រដ្ឋអធិបតេយ្យភាពដោយគ្មានការយល់ព្រមគឺជា អំពើខុសច្បាប់។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (៣០.១០.១៩)

អត្ថបទដែលជាប់ទាក់ទង