អគ្គិភ័យលេបត្របាក់ប្រាសាទស៊ូរីដែលជាបេតិកភណ្ឌពិភពលោកក្នុងប្រទេសជប៉ុន

34

ជប៉ុន៖ ប្រាសាទជប៉ុនដែលមានអាយុកាល ៦០០ ឆ្នាំត្រូវបានអគ្គិភ័យលេបត្របាក់នៅលើក្នុងតំបន់បេតិកភណ្ឌពិភពលោកដែលត្រូវការពារដោយអង្គការយូណេសកូ   ដោយផ្នែកភាគច្រើននៃប្រសាទបានឆេះក្លាយជាផេះ ។

ប៉ូលីសបាននិយាយថាអគ្គិភ័យបានឆាបឆេះស្ទើរតែទាំងស្រុងនៅអាគារធំនិងសាលខាងជើងដែលមានឈ្មោះថាហុកគូឌេន។

យោងតាមប៉ូលីសក្នុងទីក្រុងអូគីណាវ៉ាបានឲ្យដឹងថាអគ្គិភ័យនេះបណ្តាលមកពីប្រតិកម្មកម្តៅប៉ះជាមួយនឹងឧបករណ៏ប្រព័ន្ធសុវត្ថិភាពដែលដាក់នៅក្នុងប្រសាទ  ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (៣១.១០.១៩)

អត្ថបទដែលជាប់ទាក់ទង