ក្រុមបវរកញ្ញាភពផែនដីអន្តរជាតិប្រទេសថៃជួយលើកកម្ពស់កិច្ចគាំពារបរិស្ថាននៅប្រាសាទ បន្ទាយក្តីរបស់កម្ពុជា

180

វិទ្យុជាតិកម្ពុជា​៖​ អត្ថបទ យី វិច្ឆិកា ៣០ ១០ ២០១៩៖

ក្រុមបវរកញ្ញាភពផែនដីអន្តរជាតិប្រទេសថៃបានជួយលើកកម្ពស់កិច្ចគាំពារបរិស្ថាន នៅប្រាសាទបន្ទាយក្តី ដើម្បីរួមចំណែកលើកកម្ពស់គម្របបៃតងនៅជុំវិញប្រាសាទនិង ការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុផងដែរ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
អាជ្ញាធរជាតិអប្សរានិងក្រុមបវរកញ្ញាភពផែនដីអន្តរជាតិប្រទេសថៃចំនួន១១០រូបបានរួមគ្នាដាំកូនគ្រញូងចំនួន២៣០ដើមនៅប៉ែកខាងត្បូងបា្រសាទបន្ទាយក្តីក្នុងឧទ្យានអង្គរដើម្បីចូលរួមការពារនិងអភិរក្សភពផែនដី ។
លោកឡុង កុសល អនុប្រធានផ្សព្វផ្សាយ អាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យជាតិកម្ពុជាឲ្យដឹងថា ការរួមគ្នាដាំកូនឈើរបស់ក្រុមបវរកញ្ញាភពផែនដីនៅតំបន់ប្រាស់បន្ទាយក្តីនេះ ដោយ សារតែពួកគេយល់ច្បាស់អំពីសារប្រយោជន៍នៃព្រៃឈើ ដើម្បីបំផុសស្មារតីសាធារណជនឲ្យស្រលាញ់ការពារដើមឈើដែលរួមចំណែកស្តារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោកបានបន្ថែមថា ការដាំដើមឈើប្រភេទប្រណិតនៅតំបន់នេះមិនត្រឹមតែផ្តល់ជាម្លប់សម្រាប់ភ្ញៀវទេសចរជាតិងអន្តរជាតិបានជ្រកលេងកម្សាន្តប៉ុណ្ណោះទេ ថែមទំាងសម្រាប់អោយមនុស្សជំនាន់ក្រោយបានស្គាល់ពីប្រភេទឈើកម្ររបស់កម្ររបស់កម្ពុជាថែមទៀតផង។ ហើយបន្ថែមពីនេះទៀតដើមឈើទំាងនេះមានតួនាទីយ៉ាងសំខាន់ជារបាំងការពារខ្យល់ រក្សាសំណើមដល់ថ្មប្រាសាទ ការសំណឹករិចរិលរបស់ថ្មដោយកត្តាអាកាសធាតុ ទប់ទល់ការហូរច្រោះដី ទាក់ទាញទឹកភ្លៀង រក្សាតុល្យភាពទឹកក្រោមដី និងជាគម្របបៃតងលម្អជុំវិញប្រាសាទឱ្យមានទេសភាពស្រស់ត្រកាល។
( ការដាំដើមឈើទី១ក្នុងបំណង ស្តាព្រៃឈើឡើងវិញនៅក្នុងរមណីដ្ឋានអង្គរឲ្យកាន់តែល្អប្រសើរ វិញ ទី២ គឺក្នុងគោលបំណងន័យអប់រំដល់មជ្ឈដ្ឋានទៅទូទៅទាំងអស់ ឲ្យយល់អំពើសារៈសំខាន់នៃព្រៃឈើក្នុងកិច្ចការងារថែរក្សាអភិរក្ស អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ ) ។
លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះអាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានចំនួនជាង២ម៉ឺនដើមជាង ខណៈកូនជាង៥ម៉ឺនដើមទៀតត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ នៅតាមភូមិក្នុងតំបន់អង្គរដើម្បីយកទៅដាំនៅតាមផ្ទះសម្បែងរៀងៗខ្លួន។
លោកក៏អំពាវនាវដល់សាធារណៈជនឱ្យចូលរួមចំណែកក្នុងការដាំកូនឈើឡើងវិញក្នុង តំបន់រមណីយដ្ឋានអង្គរដើម្បីពង្រឹងការអប់រំអំពីសារប្រយោជន៍នៃព្រៃឈើ ការស្តារឡើងវិញ ការថែរក្សា និងអភិរក្សព្រៃឈើនៅតាមតំបន់ប្រាសាទនៅតំបន់ព្រៃក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង