អគ្គិភ័យបានឆាបឆេះប្រាសាទស៊ូរីរបស់ជប៉ុនមានអាយុ ៥០០ ឆ្នាំនៅកោះអូគីណាវ៉ា

169

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង៖


អគ្គិភ័យដ៏ធំមួយបានឆាបឆេះវិមានប្រវត្តិសាស្រ្តជប៉ុន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយនៅលើកោះអូគីណាវ៉ាភាគខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។
អាជ្ញាធរមូលដ្ឋានបាននិយាយថាអគ្គិភ័យបានឆាបឆេះ នៅម៉ោងប្រមាណ ២និង ៣០ នាទី រំលងអធ្រាត ឈានចូលព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែភ្លាមៗ មិនទាន់ មាន សេចក្ដីរាយការណ៍ពីមូលហេតុបង្កឱ្យភ្លើងឆាបឆេះ ឬក៏ជនរគ្រោះណាម្នាក់នៅឡើយនោះ ទេ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើង។
វិមាន Shuri ត្រូវបានសាងសង់ឡើងកាលពីជាង៥០០ឆ្នាំមុននៃរជ្ជកាល Ryukyu ហើយ ត្រូវបានចាត់ទុកជារតនសម្បត្តិជប៉ុននៅឆ្នាំ១៩៣៣។ អគ្គិភ័យធ្លាប់បា នឆាប ឆេះ វិមាន Shuri ម្ដងរួចមកហើយនៅកំឡុងសម័យសង្រ្គាមលោកទី២ តែត្រូវបានជួសជុល ឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង