ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បញ្ជាក់ថា ពុំមានពលករខ្មែរនៅក្នុងប្រទេសថៃធ្វើដំណើរវិល ត្រឡប់មកកម្ពុជា ជាគំហុកឡើយ

172

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ ៣១ ១០ ២០១៩៖

ស្ថានទូត កម្ពុជាប្រចាំ ប្រទេសថៃ បានចេញ សេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា បច្ចុប្បន្ន ពុំមានពលករ ខ្មែរដែលធ្វើការនៅក្នុង ប្រទេសថៃ ធ្វើដំណើរវិល ត្រឡប់មកកម្ពុជា ជា គំហុក ដូចដែល សារព័ត៌មាន មួយចំនួន បានធ្វើការ ចុះផ្សាយនោះទេ ខណៈភាគី ថៃ កំពុងតែ ដំណើរ ការបន្តទិដ្ឋាការ ស្នាក់នៅ និងប័ណ្ណ អនុញ្ញាត ការងារ ជូនដល់ពលករខ្មែរអាច ស្នាក់នៅ និង ធ្វើការ នៅក្នុងប្រទេសថៃ រហូតដល់ ឆ្នាំ ២០២២ ។
សេចក្តីប្រកាស ព័ត៌មានរបស់ ស្ថានទូតកម្ពុជាប្រចាំ ប្រទេសថៃ ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ លើកឡើងថា កាលពីពេល ថ្មីៗនេះមានសារព័ត៌មាន ក្នុងស្រុក និង សារព័ត៌មាន តាម បណ្តាញ សង្គមមួយចំនួន បានយករូបភាព និង ក្លីបវិដេអូចាស់ៗ អំពីការចុះ ត្រួតពិនិត្យ ពលករ បរទេស របស់អាជ្ញាធរ ថៃ និង ការធ្វើដំណើរ ឆ្លងកាត់ ព្រំដែនវិលត្រឡប់ ទៅចូលរួមបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែររបស់ ពលករ នាពេលកន្លងមក មកធ្វើការផ្សព្វផ្សាយឡើងវិញ ក្នុងគោលបំណង បង្កការភ្ញាក់ផ្អើល និង អូសទាញ ឲ្យពលករត្រឡប់ ទៅប្រទេសកម្ពុជាវិញដើម្បី កេងចំណេញផ្នែកនយោបាយ ។

ស្ថានទូតកម្ពុជាប្រចាំ ប្រទេសថៃ បានប្រកាស ឲ្យពលករខ្មែរនៅក្នុងប្រទេសថៃទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្ត ការងារជាធម្មតា ដោយកុំជឿតាមការផ្សព្វផ្សាយ និង ការ ញុះញង់ របស់សារព័ត៌មាន មួយចំនួនដែលជា ហេតុបង្កឲ្យខាតបង់ ថវិកា ពេលវេលា និង អាចត្រូវ និយោជក បញ្ឈប់ ពី ការងារទៀតផង ។ (បងភក្ដីសម្រួលរួច)

អត្ថបទដែលជាប់ទាក់ទង