អភិបាល ខេត្តកំពង់ចាម ថ្លែងថា ៖ “ជ័យជំនះ របស់វិស័យអប់រំ គឺជាជ័យជំនះលើគ្រប់វិស័យ

94

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត៖


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា ៖ “ជ័យជំនះ របស់វិស័យអប់រំ គឺជាជ័យជំនះសរុប ដែលរាជរដ្ឋាភិបាល និងប្រជាជនយើងទាំងមូល សម្រេចបាន លើគ្រប់វិស័យដទៃទៀត ។
ប្រការនេះធ្វើឱ្យយើងមានមោទនភាពយ៉ាងក្រៃលែង ទោះបីយើងនៅ ជួបបញ្ហាលំបាកជាច្រើន ដែលត្រូវរួមគ្នាដោះស្រាយយ៉ាងណាក៏ដោយ” ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបើកបវេសកាលឆ្នាំសិក្សា២០១៩-២០២០ និងទិវាគុណគ្រូ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញ ឲ្យក្មួយៗសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីជាធនធានប្រកបដោយគុណភាព សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ នាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង