ឆ្នាំនេះរាជធានីភ្នំពេញមានសិស្សពូកែជាង៣ពាន់នាក់ត្រូវបានអាជ្ញាធរលើកទឹកចិត្តផ្តល់រង្វាន់

126

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ឆ្នាំ២០១៩នេះនៅទូទាំងរាជធានីភ្នំពេញមានសិស្សពូកែទាំងពីភេទសរុបជាង៣ពាន់នាក់ដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ ត្រូវបានអាជ្ញាធររាជធានី លើកទឹកចិត្តនឹង ផ្តល់រង្វាន់ជូន ខណៈដែលវិស័យអប់រំធ្វើកំណែទំរង់ចំរាញ់យកគុណភាព។
ក្នុងពិធីបើកបវេសនកាល និង ចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យជាស៊ីមសន្ធម៉ុកនាពីព្រឹកថ្ងៃទី១ខែវិច្ឆិកា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្តល់រង្វាន់ដល់សិស្សពូកែនេះ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ ដែលក្លាយជាធនធានដ៏ សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រគុណភាព ដើម្បីសម្រិតសម្រាំងរកធនធានមនុស្សពិត ចំណេះវិជ្ជាពិត និងការងារពិត ដើម្បីអាចឆ្លើយតបបានទៅជាមួយនិងតម្រូវការអភិវឌ្ឍនៃសង្គមដូច្នេះសិស្សានុសិស្សត្រូវតែបនត្តការយកចិត្តទុកដាក់រៀនសូត្រឲ្យបានជាប់ជាប្រចាំ។
«សិស្សានុសិស្សដែលទទួលបានជ័យលាភីត្រូវតែយលឮឲ្យច្បាស់ថា ចំណេះដឹង គឺជាទ្រព្យដ៏សំខាន់នៅក្នុងជីវិតមនុស្ស មានអនាគល្អ ហើយចំណេះនេះហើយដែលចាយមិន អស់ ចោរលួចមិនបាន ដែលក្មួយៗទំាងអស់ត្រូវយកចិត្តទុកដាក់ ខណៈសម្តេចតេជបានគាំទ្រ សព្វបែបយ៉ាងទំាងសម្ភារៈមធ្យោបាយស្មារតីជូនដល់សិស្សានុសិស្ស ដូច្នេះក្មួយៗត្រូវតែប្រឹង ប្រែងបន្ថែមទៀត»។
លោកហែម ស៊ីណារ៉េ ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា ឆ្នាំសិក្សា២០១៨-២០១៩កន្លងទៅនេះរាជធានីភ្នំពេញមានសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់៩ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន៣.៦០៩នាក់ សិស្សស្រី២.៤១១នាក់។ លោកបានបញ្ជាក់ថា លទ្ធផលដែលសិស្សទទួលបាននាពេលនេះ គឺសិស្សានុសិស្សខ្លួនឯងផ្ទាល់បានព្យាយាមរៀនសូត្រក្នុងនាមជាកូនល្អ សិស្សល្អហើយ លោកគ្រូ អ្នកគ្រូបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀន។ លោកបានបញ្ជាក់ថា ការប្រកួតប្រជែងសម្រាប់សិស្សពូកែជារៀងរាល់ឆ្នាំនេះគឺបានធ្វើឡើងស្របតាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបើកឲ្យមានការប្រកួតប្រជែងរហូតចេញទៅប្រឡងនៅថ្នាក់តំបន់ និងនៅលើពិភព លោកទៀតផង។ លោកបានបន្ថែមថាផ្តើមចេញពីការលើកឡើងនូវអនុសាសន៍បែបនេះពិតជាមានប្រសិទ្ធិភាពដើម្បីឲ្យសិស្សខិតខំរៀនសូត្រយកស្នាដៃ ព្រោះថានេះជាកម្លាំងចលករលើកទឹកចិត្ត ដើម្បីបំផុសស្មារតី ដល់គណនាយកសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាមាតា បិតាអណាព្យាបាលបានយល់ដឹងរួមគ្នាយកចិត្តទុកដាក់៕

អត្ថបទដែលជាប់ទាក់ទង