មន្ត្រីកាំកុងត្រូលខេត្តស្ទឹងត្រែងធ្វើពិសោធន៍ចំណី អាហារជាច្រើនប្រភេទ ដើម្បី លើកកម្ពស់ សុខភាព អ្នកបរិភាគ

118

  វីទ្យុជាតិកម្ពុជា៖លោក អ៊ាន  គឹមហឿន ខេត្តស្ទឹងត្រែង ៖

មន្ត្រីសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែងសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មបានធ្វើពិសោធន៍ចំណី អាហារជាច្រើនប្រភេទ ដែលបងប្អូនអាជីវករលក់តាមស្តង់ក្នុងពិធីអុំទូកនៅខេត្តស្ទឹងត្រែង  ដើម្បី លើកកម្ពស់ផ្នែកសុខភាព អ្នកបរិភោគ ជាពិសេសភ្ញៀវទេសចរមកកំសាន្តសប្បាយក្នុងពិធីបុណអុំទូកនេះ។

     ក្នុងឱកាសចុះពិត្យចំណីអាហារនៅខេត្តស្ទឹងត្រែងថ្ងៃទី០១វិច្ឆិកាឆ្នាំ២០១៩លោកគឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានពន្យល់ថា៖បងប្អូនអាជីវករត្រូវគោរពនិង  អនុវត្តតាមច្បាប់ (គ្រប់គ្រង់គុណភាព សុវត្ថភាព ផលិតផលចំណីអាហារ និងសេវា) ព្រោះមន្ត្រីជំនាញផ្នែកនេះធ្លាប់បានណែនាំជារឿយៗរួចមកហើយ ឱ្យនាំទំនិញណាមានគុណភាពល្អនិងស្គាល់ក្រុមហ៊ុនផលិត  ត្រឹមត្រូវយកមកលក់ដូរ។លោកអះអាងថា៖មន្ត្រីជំនាញធ្វើពិសោធន៏ បើចំណីអាហារណាមួយមានដាក់សារជាតិ(ហ្វកម៉ាលីន)ហួសកម្រិតប្រើប្រាស់សមត្ថកិច្ចនិងដកហូត និងហាមមិនឱ្យលក់ឡើយព្រោះចំណីអាហារប្រភេទនេះវាបង្កផលប៉ះពាល់សុខភាពអ្នកបរិភាគ ដែលពួកគាត់មិនបានដឹង។        

        លោកសៀនសំណាង អាជីវករលក់ចំណីអាហារនាំចូលមកពីប្រទេសថៃ បានគាំទ្រសកម្មភាព សមត្ថកិច្ចកម្ពុជាដែលបានធ្វើពិសោធន៍បង្ហាញពីគុណភាពចំណីអាហារនិងបានជួយពន្យល់បន្ថែមពីរបៀបពិនិត្យស្លាកសញ្ញានិងកាលបរិច្ឆេទប្រើប្រាស់។លោកថា៖កត្តានេះបានធ្វើឲ្យពួកគាត់ស្គាល់កាន់តែឃើញច្បាស់និងនាំគ្នាប្រុងប្រយ័ត្នបន្ថែមទៀតព្រោះកន្លងមកពួកគាត់ទិញចំណីអាហារមកលក់  ជឿលើតែម្ចាស់ក្រុមហ៊ុននិងម្ចាស់ផលិតថាតែប៉ុណ្ណោះ មិនដែលមានពិសោធន៏និងពិនិត្យឱ្យបានត្រឹមត្រូវទេ   ទើបពេលខ្លះចំណីរអាហារមួយចំនួនមន្ត្រីជំនាញបានដកហូត។

           លោក ហ៊ួត វុទ្ធធី ប្រជាពលរដ្ឋមកពីភូមិវាលព្រឺងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានសាទរជា

មួយនិងសកម្មភាពរបស់មន្ត្រីសាខាកម្មកុងត្រូលចុះធ្វើពិសោធន៍ចំណីអាហារដែលតាំងលក់ដូរនេះ ព្រោះពេលបានត្រួតពិនិត្យប្រជាពលរដ្ឋមកទិញទៅបរិភោគចៀសវាងបានមិនប៉ះពាល់សុខភាព ដែលបណ្តាលមកពីចំណីអាហារមិនល្អ។

      លោកស្រី ហ៊ាង សុខនី ប្រជាពលរដ្ឋនៅភូមិទាល់ ឃុំអន្លង់ជ្រៃបាន អះអាងថា៖កន្លងមកមានប្រជាពលរដ្ឋយើងគាត់ធ្លាប់មកបរិភោគចំណីអាហារ មកដូចតាមនេះ មានអាការៈឈឺពោះ-រាករុះ-ដោយមិនដឹងមូលហេតុ។ លោកស្រីស្នើឲ្យមន្ត្រីសាខាកាំកុងត្រូលជួយចុះពិនិតឲ្យបានញឹកញាប់ និងគ្រប់ទីកន្លែង ជាការដាស់ស្មារតីឱ្យប្រជាពលរដ្ឋយើងបានបង្កើនការប្រុងប្រយត្ន័ផងហើយបងប្អូនអាជីវករក៍បាននាំចំណីអាហារល្អៗមានគុណភាពមកលក់  ដើម្បីលើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា។   

សូមបញ្ជាក់ថា៖សកម្មភាពចុះពិនិត្យចំនីអាហារនេះមន្ត្រីជំនាញដកហូតបានប្រហិតគ្រប់ប្រភេទ បានជាង១០គីឡូក្រាម និងជំចាហួយកូនក្មេង៣០កញ្ជាប់ ដើម្បីយកមកដុតបំផ្លាញចោលភ្លាមៗផងដែរ។

អត្ថបទដែលជាប់ទាក់ទង