ចិនទទូចឱ្យឥណ្ឌាគោរពអធិបតេយ្យភាពទឹកដីរបស់ខ្លួន

114

ចិន៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យឥណ្ឌាគោរពអធិបតេយ្យភាពទឹកដីរបស់ខ្លួននិងគោរពតាមកិច្ចព្រមព្រៀង​រវាងភាគីទាំងពីរបន្ទាប់ពីប្រទេសឥណ្ឌាបានប្រកាសបង្កើតដែនដីដែលគេហៅថាទឹកដី ចាមមូនិងកាស្មៀរព្រមទាំងទឹកដី​សហភាពឡាដាកដែលបានដាក់ផ្នែកមួយនៃទឹកដីចិនក្រោមរដ្ឋបាលឥណ្ឌា។

ប្រទេសចិនបានប្រឆាំងដាច់ខាតចំពោះរឿងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថាប្រទេសឥណ្​ឌាកំពុងរំលោភសិទ្ធិនិងផលប្រយោជន៍អធិបតេយ្យភាពរបស់ចិនដោយការធ្វើវិសោធនកម្មច្បាប់ក្នុងស្រុកនិងផ្នែករដ្ឋបាលជាឯកតោភាគី។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានជំរុញឱ្យឥណ្ឌាចាត់វិធានការជាក់ស្តែងណាមួយដើម្បីការពារសន្តិភាពនៅក្នុងតំបន់ព្រំដែននិងបង្កើតលក្ខខណ្ឌសម្រាប់ដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសចិនឱ្យបានត្រឹមត្រូវ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០១.១១.១៩)

អត្ថបទដែលជាប់ទាក់ទង