ភ្លើងឆេះព្រៃជាច្រើនកន្លែងកំពុងឆេះពាសពេញរដ្ឋកាលីហ្វ័រយ៉ា

89

អាមេរិក៖ គិតត្រឹមថ្ងៃពុធនេះភ្លើងឆេះព្រៃដ៏ខ្លំាងក្លាចំនួន ១០កន្លែងបានកើតមានពាសពេញរដ្ឋកាីហ្វ័រយ៉ា  របស់សហរដ្ឋអាមេរិក ​ ។

ព័ត៌មានចុងក្រោយដែលបានរាយការណ៍ដោយអាជ្ញាធររបស់រដ្ឋបានបង្ហាញថានៅភាគខាងជើងកាលីហ្វ័រញ៉ាអ្នកពន្លត់អគ្គីភ័យចំនួន ៥០០០ នាក់កំពុងធ្វើការយ៉ាងសស្រាក់សស្រាំទប់ទល់នឹងភ្លើងឆេះព្រៃដ៏ធំនេះ។

ភ្លើងឆេះព្រៃបានផ្ទុះឡើងកាលពីថ្ងៃពុធសប្តាហ៍មុននៅឯស្រុកសូណូម៉ាដែលល្បីឈ្មោះ ដោយសារមានចម្ការទំពាំងបាយជូរនិងស្រាល្អ  ៗ   ។ អគ្គិភ័យបានឆាបឆេះលើផ្ទៃដីជាង ៣១.០០០ ហិកតាដែលជំរុញឲ្យមានការជម្លៀសប្រជាជនរាប់ម៉ឺននាក់និងបំផ្លាញផ្ទះចំនួន ៥៧ ខ្នងហើយ ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០១.១១.១៩)

អត្ថបទដែលជាប់ទាក់ទង