ឯកឧត្តមខៀវកាញារីទ្ធលើកទឹកចិត្តដល់កុមារពិការទាំងអស់កុំអស់សង្ឃឹមហើយត្រូវខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល

25

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ឯកឧត្តមខៀវកាញារីទ្ធលើកទឹកចិត្តដល់កុមារពិការទាំងអស់កុំអស់សង្ឃឹមហើយត្រូវខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលសំរាប់អនាគតខ្លួនឯងផង និងការកសាងប្រទេសជាតិផង។
ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវបានអញ្ចើញចូលរួមអបអសាទរ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០របស់សិស្សានុសិស្សដែលជាកុមារពិការភ្នែក គថ្លង់ កុមារកំព្រានៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នៅព្រឹកថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១៩ដោយបានអៈអាងថា បញ្ហាពិការភាពដោយមើលពុំឃើញឬស្តាប់ពុំលឺ មិនមែនជាឧបសគ្គនៃការរៀនសូត្រឡើយដូច្នេះកុមារពិការនិងកុុមារកំព្រាទាំងអស់ត្រូវខិតខំរៀនសូត្រទាំងចំណេះដឹងទូទៅនិងជំនាញបច្ចេកទេសទាំងអស់ ដើម្បីអោយមានចំណេះដឹងទូលំទូលាយដែលនឹងទទួលបានឱកាសការងារល្អៗនាពេលអនាគតទាំងនៅស្ថាប័ននិងឯកជន។
ឯកឧត្តមរដ្ឋមន្រ្តីបានអៈអាងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារពិការគ្រប់ប្រភេទនិងកុមារកំព្រានៅទូទាំងប្រទេស ដោយមិនទុកអោយពួកគេរស់នៅឯកោឡើយ ពោលគឺមានការឧបត្ថម្ភគាំទ្រសព្វបែបយ៉ាងទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងការសិក្សាដើម្បីធានាអោយកុមារទាំងអស់នេះមានអនាគតល្អ។
ឯកឧត្តមបន្តថា ជាក់ស្តែងចំពោះកុមារពិការភ្នែក គថ្លង់និងកុមារកំព្រានៅវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ បានទទួលការយកចិត្តទុកត្រឹមត្រូវដោយបានការឧបត្ថម្ភពីសម្តេចតេជោនាយករដ្ឋមន្រី្តនិងសម្តេចគិតិព្រឹត្តបណ្ឌិត ដូចជាការផ្តល់អាហារផ្គត់ផ្គង់និងសម្ភារប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ការថែទាំសុខភាពជាប្រចាំ និងមធ្យោបាយសិក្សារៀនសូត្រនានាបន្ថែមទៀតដើម្បីអោយពួកគេមានចំណេះដឹងសម្រាប់កសាងជីវិតនៅពេលខាងមុខ។ ឯកឧត្តមបន្តថាខណៈសម្តេចតេជោបានគាំទ្រ សព្វបែបយ៉ាងទំាងសម្ភារៈមធ្យោបាយស្មារតីជូនដល់សិស្សានុសិស្សកុមារពិការភ្នែក គថ្លង់ និងកុមារកំព្រា ដូច្នេះក្មួយៗត្រូវតែប្រឹង ប្រែងបន្ថែមទៀត ព្រើចំណេះដឹង គឺជាទ្រព្យដ៏សំខាន់នៅក្នុងជីវិតមនុស្ស មានអនាគល្អ ហើយចំណេះនេះហើយដែលចាយមិន អស់ ចោរលួចមិនបាន ដែលក្មួយៗទំាងអស់ត្រូវយកចិត្តទុកដាក់។
នៅក្នុងឱកាសនោះដែរឯកឧត្តមខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់អាហារសាមគ្គីមួយពេលដល់កុមារពិការភ្នែក គថ្លង់ និងកុមារកំព្រានៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម រួមជាមួយនឹងឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងសម្ភារសិក្សាជាច្រើនទៀត ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាព។
លោកកែវ ផល្លី នាយកវិទ្យាល័យអប់រំពិសេសកំពង់ចាមបានអោយដឹងថា បច្ចុប្បន្នវិទ្យាល័យនេះមានសិស្សានុសិស្សសរុបចំនួន១៩៥នាក់ក្នុងនោះមានសិស្សពិការភ្នែកចំនួន៦១នាក់ សិស្សគថ្លងមានចំនួន ១០៥នាក់និងនិស្សិតសាកលវិទ្យាល័យចំនួន២៩នាក់។ លោកបន្តថា សិស្សពិការទាំងនេះបានទទួលការសិក្សានៅគ្រប់កម្រិតចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ និងរហូតដល់ឧត្តមសិក្សា។បន្ថែមពីនេះទៀតពួកគេកទ៏ទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា ភ្លេងបុរាណសម័យ របាំប្រពៃណី កុំព្យូទ័រ ចម្រៀង ជំនាញភាសាកាយវិការ ជាដើម។
សូមបញ្ជាក់ថា ឯកឧត្តមខៀវ កាញារីទ្ធ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានទាំងអស់បានផ្តល់អាហារសាមគ្គីមួយពេលដល់កុមារពិការភ្នែក គថ្លង់ និងកុមារកំព្រានៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ជារៀងរាល់ឆ្នាំ និងបានផ្តល់អង្ករ១តោនជារៀងរាល់ខែ ឧបត្ថម្ភសម្ភារប្រើប្រាស់ ឧបករណ៍ភ្លេង សម្លៀកបំពាក់របាំ សម្ភាជំនួយដល់ការបង្រៀន និងរៀន កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ម៉ាស៊ីនថតសម្លេង ទូរទស្សន៍ភ្ជាប់CamTV ម៉ាស៊ីនចម្រោះទឹកស្អាត និងគ្រឿងសង្ហារឹមមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង