សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីប្រទេសឡាវ

33

មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០១៩នេះ នាទីក្រុងបាងកក ប្រទេសថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីប្រែសវៀតណាម និង ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ។

ក្នុងពិធី ទទួល ទានអាហារពេលព្រឹកការងារនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍ សម្រាប់ប្រទេសទាំងបី ដែលក្នុងនោះភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើ ការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថេរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។
នៅក្នុងជំនួបពិភាក្សាការងារនោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាពនៃការអភិវឌ្ឍឲ្យមានការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែទទួល បាន នូវការលើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង