ប្រណាំងទូកនៅខេត្តស្ទឹងត្រែង មានអ្នកទស្សនា ជិត១ម៉ឺននាក់

122

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cអាជ្ញាធរខេត្តបានរៀបចំទូក ងខ្នាតខ្លី(ចំនួន១៦ទូក)ប្រណាំង នៅតាមដងទន្លេសេសាននៅខេត្តស្ទឹងត្រែងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានទាក់ទាញអ្នកទស្សនាបានជិត១ម៉ឺននាក់ក្នុងរយៈពេល២ថ្ងៃ។
ក្នុងពិធីប្រណាំងទូកងប្រចាំខេត្តស្ទឹងត្រែង សម្រាប់ឆ្នាំ២០១៩ រយៈពេល២ថ្ងៃ លោក ញែម.សារី អនុប្រធានគណៈកម្មការប្រណាំងទូកនិង ជាអភិបាលរងខេត្ត បានបញ្ជាក់ថា៖នេះជាឆ្នាំទី២ហើយដែលខេត្តស្ទឹងត្រែងរៀបចំ ប្រណាំងទូកងនៅថ្នាក់ខេត្ត សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋយើងទស្សានាកំសានសប្បាយហើយអាជីវករយើងក៍ទទួលបានឱកាសលក់ដូរ បានប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃផង។ លោកបន្តថា៖ពិធីប្រណាំងទូក២ថ្ងៃនេះបានទាក់ទាញភ្ញៀវអ្នកទស្សនាបានជិតមួយម៉ឺននាក់ដែលជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយបានដាស់ស្មារតី ដល់ប្អូនៗយុវជនជំនាន់ក្រោយបានចូលរួមប្រតិបត្តិនិងថែរក្សានូវបុណ្យប្រពៃណីជាតិរបស់យើងសម្រាប់ពេលអនាគត។
លោកមាសយិនមានអាយុ៧៥ឆ្នាំមកពីភូមិពងទឹក ឃុំអូររៃស្រុកថាឡាបរិវ៉ាត់បាន បញ្ជាក់ថា៖នេះជាបុណ្យប្រពៃណីរបស់ខ្មែរយើងមានតាំងពីយូរលង់មកហើយ តែត្រូវរបបសម័យខ្មែរក្រហមបានបំបាត់ចោល ។ ហើយក្រោយថ្ងៃរំដោះ០៧មករាឆ្នាំ២០១៩ ត្រូវបាន ដឹកនាំប្រទេសយើងរៀបចំធ្វើឡើងវិញនៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តមួយចំនួនក៍បានធ្វើដែរ។ លោកបន្តថា៖សម្រាប់ខេត្តស្ទឹងត្រែងបានធ្វើឡើងមានភាពអធឹកអធមចំនួន២ឆ្នាំមកហើយចំណែក ប្រជាពលរដ្ឋសង្ឃឹមថា នៅឆ្នាំ២០២០អាជ្ញាធរខេត្តនិងគណៈកម្មការរៀបចំពិធីប្រណាំងទូកឱ្យបានល្អប្រសើរជាងនេះ ព្រោះបានបងប្អូនប្រជាពលរដ្ឋយើងមកលេងកម្សាន្តសប្បាយនៅក្នុងទីរូមខេត្តដោយមិនបាច់ចំណាយពេលវេលា និងថវិកាចេញទៅឆ្ងាយ។ លោកហាងប៉ូលីគណៈកម្មការដឹកនាំប្រណាំងទូកបានបញ្ជាក់ថា៖ក្នុងរយពេល២ថ្ងៃនេះក្រុមកីឡាក៍ទូកង បានប្រឹងប្រែងអស់លទ្ធភាពដើម្បីដណ្តើមយកជ័យជំនះជូនក្រុម -អង្គភាព- និងស្រុករឿងៗខ្លួន-ជាពិសេសបានបង្ហាញនៅភាពក្លាហានក្នុងការបញ្ចេញស្នាដៃសម្រាប់ឱ្យទស្សនិកជនគាំទ្រផងដែរ។ លោកបន្តថា៖ក្នុងចំណោមទូកងមកចូលរួមប្រណាំងទាំង១៦ទូកមកពីក្រុងស្រុកក្នុងខេត្ត ហើយទូកងដែលទទួលចំណាត់ថ្នាក់(លេខ១) មានឈ្មោះ( កសិកម្មមានជ័យសេរីសុខាសាលាដំបូង) របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត-(លេខ២)ឈ្មោះ(ឥសាន្តសែនជ័យ) ) របស់មន្ទីរអប់រំយុវជននិងកីឡា -(លេខ៣)ឈ្មោះ (គុជយុត្តិវង្សសែនជ័យ)របស់អង្គភាពកងកម្លាំងកងរាជអាវុធហត្ថខេត្ត។
សូមបញ្ជាក់ថា៖ បញ្ជាប់ការប្រណាំងគណៈកម្មការរៀបចំការប្រកួតថ្នាក់ខេត្តបានបានឧបត្ថម្ភលើកទឹកចិត្តទូកឈ្នះ លេខ១ -ទទួលបាន(ទឹកប្រាក់១លាន១០ម៉ឺនរៀល) -លេខ២-(ទឹកប្រាក់ ៨៥ម៉ឺនរៀល)-លេខ៣ -(ទឹកប្រាក់៧០ម៉ឺនរឿល)ក្រៅពីនោះទទួលបានបាន(៥០ម៉ឺនរៀល)និងទង់ជ័យលាភ័យ១ដូចៗគ្នា៕ប្រណាំងទូកនៅខេត្តស្ទឹងត្រែង មានអ្នកទស្សនា ជិត១ម៉ឺននាក់
វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cអាជ្ញាធរខេត្តបានរៀបចំទូក ងខ្នាតខ្លី(ចំនួន១៦ទូក)ប្រណាំង នៅតាមដងទន្លេសេសាននៅខេត្តស្ទឹងត្រែងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានទាក់ទាញអ្នកទស្សនាបានជិត១ម៉ឺននាក់ក្នុងរយៈពេល២ថ្ងៃ។
ក្នុងពិធីប្រណាំងទូកងប្រចាំខេត្តស្ទឹងត្រែង សម្រាប់ឆ្នាំ២០១៩ រយៈពេល២ថ្ងៃ លោក ញែម.សារី អនុប្រធានគណៈកម្មការប្រណាំងទូកនិង ជាអភិបាលរងខេត្ត បានបញ្ជាក់ថា៖នេះជាឆ្នាំទី២ហើយដែលខេត្តស្ទឹងត្រែងរៀបចំ ប្រណាំងទូកងនៅថ្នាក់ខេត្ត សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋយើងទស្សានាកំសានសប្បាយហើយអាជីវករយើងក៍ទទួលបានឱកាសលក់ដូរ បានប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃផង។ លោកបន្តថា៖ពិធីប្រណាំងទូក២ថ្ងៃនេះបានទាក់ទាញភ្ញៀវអ្នកទស្សនាបានជិតមួយម៉ឺននាក់ដែលជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយបានដាស់ស្មារតី ដល់ប្អូនៗយុវជនជំនាន់ក្រោយបានចូលរួមប្រតិបត្តិនិងថែរក្សានូវបុណ្យប្រពៃណីជាតិរបស់យើងសម្រាប់ពេលអនាគត។
លោកមាសយិនមានអាយុ៧៥ឆ្នាំមកពីភូមិពងទឹក ឃុំអូររៃស្រុកថាឡាបរិវ៉ាត់បាន បញ្ជាក់ថា៖នេះជាបុណ្យប្រពៃណីរបស់ខ្មែរយើងមានតាំងពីយូរលង់មកហើយ តែត្រូវរបបសម័យខ្មែរក្រហមបានបំបាត់ចោល ។ ហើយក្រោយថ្ងៃរំដោះ០៧មករាឆ្នាំ២០១៩ ត្រូវបាន ដឹកនាំប្រទេសយើងរៀបចំធ្វើឡើងវិញនៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តមួយចំនួនក៍បានធ្វើដែរ។ លោកបន្តថា៖សម្រាប់ខេត្តស្ទឹងត្រែងបានធ្វើឡើងមានភាពអធឹកអធមចំនួន២ឆ្នាំមកហើយចំណែក ប្រជាពលរដ្ឋសង្ឃឹមថា នៅឆ្នាំ២០២០អាជ្ញាធរខេត្តនិងគណៈកម្មការរៀបចំពិធីប្រណាំងទូកឱ្យបានល្អប្រសើរជាងនេះ ព្រោះបានបងប្អូនប្រជាពលរដ្ឋយើងមកលេងកម្សាន្តសប្បាយនៅក្នុងទីរូមខេត្តដោយមិនបាច់ចំណាយពេលវេលា និងថវិកាចេញទៅឆ្ងាយ។ លោកហាងប៉ូលីគណៈកម្មការដឹកនាំប្រណាំងទូកបានបញ្ជាក់ថា៖ក្នុងរយពេល២ថ្ងៃនេះក្រុមកីឡាក៍ទូកង បានប្រឹងប្រែងអស់លទ្ធភាពដើម្បីដណ្តើមយកជ័យជំនះជូនក្រុម -អង្គភាព- និងស្រុករឿងៗខ្លួន-ជាពិសេសបានបង្ហាញនៅភាពក្លាហានក្នុងការបញ្ចេញស្នាដៃសម្រាប់ឱ្យទស្សនិកជនគាំទ្រផងដែរ។ លោកបន្តថា៖ក្នុងចំណោមទូកងមកចូលរួមប្រណាំងទាំង១៦ទូកមកពីក្រុងស្រុកក្នុងខេត្ត ហើយទូកងដែលទទួលចំណាត់ថ្នាក់(លេខ១) មានឈ្មោះ( កសិកម្មមានជ័យសេរីសុខាសាលាដំបូង) របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត-(លេខ២)ឈ្មោះ(ឥសាន្តសែនជ័យ) ) របស់មន្ទីរអប់រំយុវជននិងកីឡា -(លេខ៣)ឈ្មោះ (គុជយុត្តិវង្សសែនជ័យ)របស់អង្គភាពកងកម្លាំងកងរាជអាវុធហត្ថខេត្ត។
សូមបញ្ជាក់ថា៖ បញ្ជាប់ការប្រណាំងគណៈកម្មការរៀបចំការប្រកួតថ្នាក់ខេត្តបានបានឧបត្ថម្ភលើកទឹកចិត្តទូកឈ្នះ លេខ១ -ទទួលបាន(ទឹកប្រាក់១លាន១០ម៉ឺនរៀល) -លេខ២-(ទឹកប្រាក់ ៨៥ម៉ឺនរៀល)-លេខ៣ -(ទឹកប្រាក់៧០ម៉ឺនរឿល)ក្រៅពីនោះទទួលបានបាន(៥០ម៉ឺនរៀល)និងទង់ជ័យលាភ័យ១ដូចៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង