មានករណីបំផ្ទុះមួយនៅឧទ្យានវិមានជាតិក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី

27

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


មន្ត្រីយោធាពីរនាក់បានរងរបួសបន្ទាប់ពីមានការផ្ទុះមួយនៅឧទ្យានវិមានជាតិក្នុងរដ្ឋធានីហ្សាកាតានៅព្រឹកថ្ងៃអង្គារនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី ០៣ ខែអធ្នូ ឆ្នាំ ២០១៩នេះ។
លោក ហ្គាថត អេឌី (Gatot Eddy) អធិការប៉ូលិសក្រុងហ្សាការតាបាននិយាយនៅក្នុងសន្និសីទកាសែតថា ការផ្ទុះនោះបានកើតឡើងនៅផ្នែកខាងជើងនៃឧទ្យានវិមានជាតិនៅម៉ោងប្រហែល ៨ និង ៣០នាទីព្រឹក (ម៉ោងនៅក្នុងស្រុក) ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលសមាជិកនៃកងកំលាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ីកំពុងធ្វើសកម្មភាពកីឡានៅតំបន់ក្បែរវិមានជាតិនេះដោយបណ្តាលឲ្យន្ត្រីយោធា២នាក់បានរងរបួសដៃ។នៅពេលនេះកំលាំងប៉ូលីសកំពុងធានាសន្តិសុខក្នុងតំបន់ដែលរងការបំផ្ទុះ ខណៈមានការបិទផ្លូវដើម្បីត្រួតពិនិត្យអ្នកដំណើរនិងចរាចរណ៍នៅតំបន់នោះ។
ប្រភព៖ សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង