ថ្នាក់ដឹកនាំក្រសួងបហាផ្ទៃជំរុញឱ្យអាជ្ញាធរ នៅខេត្តស្ទឹងត្រែងបង្កើនការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព

33

វិទ្យុជាតិកម្ពុជា៖លោក អ៊ាន គឹមហឿនស្ទឹងត្រែង ០៣ /១២/២០១៩៖

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តស្ទឹងត្រែងបង្កើនការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតដើម្បីលើកកម្ពស់សុខសន្តិភាពឱ្យកាន់តែប្រសើរឡើង។

មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ស្ទឹងត្រែងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្ត ឯកឧត្តមលេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃមានប្រសាសន៍ថា៖ថ្នាក់ដឹកនាំមន្ត្រីរាជការនៅតាមស្ថាប័នអង្គភាព ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានអនុវត្ត នៅគោលនយោបាយរបស់រាជរដ្ឋាភិបាល រក្សានៅសុខសន្តិភាព និង បំរើសេវាជួនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង ថែមទៀត។

ឯកឧត្តម រដ្ឋលេខាធិការបានសំដែងការកោតសរសើរដល់អាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែងទាំងអស់ដែលបំពេញការតព្វកិច្ចបានល្អ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ខិតខំថែរក្សាសមិទ្ធផលដែលប្រមុខរាជរដ្ឋាភិបាល បានផ្តល់ជូនកន្លងមក ដូចជា ស្ពាន ផ្លូវ ជាដើម។

ឯកឧត្តមស្មើឱ្យបងប្អូនប្រជាពលរដ្ឋយើងបន្តនូវកិច្ចសហការ សាមគ្គីភាពគ្នា ឱ្យកាន់តែបានល្អជាងនេះទៀត ជាពិសេស ថ្នាក់ដឹកនាំក្នុងជួរ គណៈអភិបាលទើបចូលកាន់តំណែងថ្មី ត្រូវពុះពារបំរើប្រជាពលរដ្ឋឱ្យបានឆ្លើយតបទៅតាមសំណូមពរ។

លោកស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែងចូលកាន់តំណែងថ្មី បានប្តេជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងខិតខំបំពេញការងារឱ្យអស់លទ្ធភាព ក្នុងពេលដែលររាជរដ្ឋភិបាលបានផ្តល់ទំទុកចិត្តប្រគល់ឱ្យធ្វើជាអភិបាលរងខេត្ត ជួយបំពេញការងារបំរើប្រជាពលរដ្ឋ។

លោកអះអាងថា៖ជាងនេះទៀតប្តេជ្ញា សាមគ្គីភាពក្នុងជួរគណៈអភិបាល ខិតខំដឹកនាំបំពេញការងារឱ្យកាន់តែប្រសើរឡើង ដើម្បីអភិវឌ្ឍន៍ខេត្តឲ្យរីកចំរើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់៕

អត្ថបទដែលជាប់ទាក់ទង