មានការតវ៉ាផ្ទុះឡើងនៅប្រទេសលីបង់បន្ទាប់ពីមានរបាយការណ៍អំពីករណីធ្វើអត្តឃាតទាក់ទងនឹងភាពក្រីក្រ

80

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.១២.១៩)

លីបង់៖ តាមប្រភពពីបណ្តាញទូរទស្សន៍ក្នុងប្រទេសលីបង់បានឲ្យដឹងថា ពលរដ្ឋលីបង់បានធ្វើបាតុកម្មដ៏ធំមួយកាលពីថ្ងៃពុធក្នុងរដ្ឋធានីបេរូតបន្ទាប់ពីមានព័ត៌មានអំពីករណី​ធ្វើអត្តឃាតនៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែមានជីវភាពក្រីក្រ។

ក្រុមអ្នកតវ៉ាបានស្រែកនិងសរសេរពាក្យស្លោកប្រឆាំងនឹងក្រុមអ្នកកាន់អំណាចក្នុងពេលបច្ចុប្បន្ន   ដោយមានគោលបំណងចង់ផ្លាស់អ្នកនយោបាយដើម្បីផ្តល់ឱកាសដល់អ្នកជំនាញខាងសេដ្ឋកិច្ចឱ្យឡើងកាន់អំណាចនិងអនុវត្តការកែទម្រង់ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថាសមាជិកម្នាក់នៃកងកំលាំងផ្ទៃក្នុងលីបង់បានធ្វើអត្តឃាតហើយពលរដ្ឋម្នាក់ទៀតក៏បានបាញ់សម្លាប់ខ្លួនឯងដែរ។

 

 

អត្ថបទដែលជាប់ទាក់ទង