សភាជាន់ខ្ពស់ជប៉ុនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកចំពេលមានការរិះគន់

75

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.១២.១៩)

ជប៉ុន៖ សភាជាន់ខ្ពស់ជប៉ុនកាលពីថ្ងៃពុធបានអនុម័តកិច្ចព្រមព្រៀងការធ្វើពាណិជ្ជកម្មដែលត្រូវបានយល់ព្រមធ្វើឡើងដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេ។

កិច្ចព្រមព្រៀងនេះបានធ្វើឱ្យមានការរិះគន់ពីសមាជិកសភាមកពីគណបក្សប្រឆាំងដោយមើលឃើញថាជប៉ុនបានបន្ថយពន្ធនាំចូលលើសាច់គោអាមេរិកពី ៣៨.៥ ភាគរយមកត្រឹម ៩ ភាគរយ និងលុបចោលឬកាត់បន្ថយពន្ធលើផលិតផលសាច់ជ្រូកអាមេរិកដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមរបស់ទីក្រុងតូក្យូក្នុងការកាត់បន្ថយឬលុបចោលពន្ធគយដែលមានទឹកប្រាក់ជាង ៧.២ពាន់លានដុល្លារអាមេរិកលើទំនិញកសិកម្មរបស់អាមេរិក។

ក្នុងកិច្ចព្រមព្រៀងនេះផលិតផលរបស់សហរដ្ឋអាមេរិករួមមានស្រូវសាលី,ស្រានិងឈីសក៏នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារជប៉ុនផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង