ក្រសួងសាធារណការចង់ចាប់ដៃគូជាមួយវិស័យឯកជនដើម្បីស្ថាបនាផ្លូវល្បឿនលឿន ពីភ្នំពេញទៅប៉ោយប៉ែត

197

វិទ្យុជាតិកម្ពុជាអត្ថបទ៖ សុភា វិសិទ្ធិពង្ស ០៦/១២/ ២០១៩៖

ក្រសួងសាធារណការនិងដឹកជញ្ជូនចង់ចាប់ដៃគូជាមួយវិស័យឯកជន ដើម្បីស្ថាបនាគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីជូយសំរួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋពលរដ្ឋប្រកបដោយភាពងាយស្រួល ឆាប់រហ័យ និងធានាបានសុវត្ថិភាព។
ឯកឧត្តម វា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណនិងដឹកជញ្ជូនបានមាន
ប្រសាសន៍ថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែតនេះ មានក្រុមហ៊ុន បរទេសចុះសិក្សាជាច្រើន ប៉ុន្តែក្រសួងមិនទាន់សម្រេចយ៉ាងណានោះទេ ដោយរងចាំលទ្ធផល និងការឯកភាពពីរាជរដ្ឋាភិបាល និងដៃគូវិនិយោគ។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននេះមានសារៈសំខាន់ណាស់ដើម្បីសម្រួលការ ដឹកជញ្ជូនឲ្យកាន់តែមានភាពលឿនរហ័ស បើទោះបីជាបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសាងសង់
ផ្លូវជាតិលេខ៥ដែលមានលក្ខណៈជា express way ពីភ្នំពេញទៅដល់ប៉ោយប៉ែតក៏ដោយ។
« ឥឡូវហ្នឹងយើងកំពុងតែសាងសង់ហាយវ៉េជា nastionalroad របស់យើង ជាផ្លូវ ជាតិលេខ ៥ រហូតដល់ប៉ោយប៉ែតដែលយើងបើក ៤ កន្លងប្រហាក់ប្រហែល express way ដែរប៉ុន្តែជាទូទៅគឺ express way គឺជាផ្លូវបិទជិត គឺជាផ្លូវមានល្បឿនលឿន ហើយផ្លូវ ជាតិរបស់យើងផ្លូវសម្រាប់ប្រើប្រាស់ទូទៅម៉ូតូឡានតូចធំឬក៏រឺម៉កតូចធំអាចប្រើបានតែបើអាច ប៉ុន្តែបើ express way ម៉ូតូមិនអាចឡើងបានទេទាល់តែម៉ូតូម៉ាស៊ីនធំៗ »
លោក ស៊ិន ចន្ធី ប្រធានសមាគម ដឹកជញ្ជូនទំនិញម្ពុជា បានលើកឡើងថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែតព្រំដែនកម្ពុជា គឺជាជម្រើសដ៏ល្អដែល ធានាបានប្រសិទ្ធភាពក្នុងការដឹកជញ្ជូន ខណៈបច្ចុប្បន្នផ្លូវជាតិលេខ៥មានលក្ខណតូចចង្អៀតខ្លាំង ដែលនាំអោយមានការកកស្ទះចរាចរណ៍ជារើយៗធ្វើអោយការដឹកជញ្ជួនមានការយឺតយ៉ាវ ។
សម្លេង « តាមមើលទៅផ្លូវហ្នឹងវាមិនខុសគ្នាជាមួយនឹងផ្លូវបាវិតប៉ុន្មានដែរយ៉ាងហោចណាស់
ក៏យើងមាន ៤០០ទៅ ៥០០ កុងតឺន័រគិតទាំងកុងតឺន័រនិងគិតទាំងឡានលូហ្គូ ខូស វាជាឡានទំហំធំដូចឡានកុងតឺន័រដែលឆ្លងកាត់គឺវាមានទំហំច្រើនហើយ អនាគតក៏មានការកើតឡើងច្រើនពីព្រោះរដ្ឋាភិបាលកំពុងតែរៀបចំតំបន់ពិសេសក៏ដូចជាតំបន់សេដ្ឋកិច្ចនៅតាមព្រំដែន »
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងតែស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្ត ព្រះស៊ីហនុដែលអនុវត្តគម្រោងដោយក្រុមហ៊ុនចិន ដើម្បីជួយសម្រួលការដឹកជញ្ជូននាំចេញនាំ ចូលតាមច្រកផ្លូវសមុទ្រឲ្យកាន់តែមានសកម្មភាពរស់រវើកខណៈផ្លូវជាតិលេខបច្ចុប្បន្នមានស្ថានភាពមមាញឹកខ្លំាង ហើយប្រឈមនឹងការកកស្ទះចរាចរណ៍កើតឡើងស្ទើជារៀងរាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង