ព្រឹទ្ធសភានឹងពិនិត្យនិងឱ្យយោបល់ចំពោះសេចក្តីព្រាងច្បាប់ថវិការជាតិឆ្នាំ២០២០ដែលគ្រោងចំណាយប្រមាណ៨២២៣លានដុល្លារនៅសប្តាហ៍ក្រោយ

129

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ០៦ ១២ ១៩
MC៖ព្រឹទ្ធសភានឹងពិនិត្យនិងឱ្យយោបល់ចំពោះសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ដែលគ្រោងចំណាយប្រមាណ៨២២៣លានដុល្លារនៅថ្ងៃទី៩ ខែធ្នូសប្តាហ៍ក្រោយនេះដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកទៅអភិវឌ្ឍប្រទេសជាតិ។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដឹកនាំដោយ សម្តេចវិបុលសេនា ភក្តីសាយ ឈុំប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៦ ខែធ្នូនេះ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា បើតាមសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០ដែលព្រឹទ្ធសភាទទួលបានគឺ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ៨២២៣លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២០ខាងមុខនេះ ដោយមានការកើនឡើងជិត២៣ភាគរយធៀបនឹងថវិកាឆ្នាំ២០១៩។
ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ គឺមានគោលដៅច្បាស់លាស់សម្រាប់ការកសាងប្រទេសជាតិឲ្យមានភាពរុងរឿងបន្ថែមទៀត ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។សំឡេង«ថវិកាឆ្នាំ ២០២០អាចជួយ…នៅគោលដៅអភិវឌ្ឍរបស់កម្ពុជា»
នៅក្នុងឱកាសប្រជុំពេញអង្គរដ្ឋសភាកន្លងមក ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអ្នកឡើងការពារសេចក្តីព្រាងច្បាប់នេះមានប្រសាសន៍ថា កំណើនខ្ទង់ចំណាយរបស់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០នេះគឺសម្រាប់ចំណាយលើប្រាក់បៀវត្សមន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការអភិឌ្ឍជាតិលើគ្រប់វិស័យ។
ក្នុងនោះគ្រោងចំណាយជិត៧លានលានរៀលលើវិស័យសង្គមកិច្ច ដែលជាអាទិភាពទី១ និងវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាង៤លានលានរៀល ជាអាទិភាពទី២។
សូមបញ្ជាក់ថា ក្រៅពីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងសេចក្តីព្រាងច្បាប់ថវិការជាតិឆ្នាំ២០២០ ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ព្រមទាំងពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីសហជីពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង