លោកត្រាំគឺជាប្រធានាធិបតីអាមេរិកទីបួនដែលប្រឈមមុខនឹងការចោទប្រកាន់

178

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.១២.១៩)

អាមេរិក៖ ក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រអាមេរិកបានប្រកាសការចោទប្រកាន់ ប្រឆាំងនឹងប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃអង្គារនេះដែលធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីទីបួនក្នុងប្រវត្តិសាស្ត្រអាមេរិកដែលប្រឈមនឹងការខិតខំប្រឹងប្រែងជាផ្លូវការដើម្បីដកគាត់ចេញពីតំណែង។

លោកត្រាំត្រូវបានចោទ ពីការក្បត់ជាតិដោយការបំពានអំណាចដើម្បីដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឱ្យស៊ើបអង្កេតលើគូប្រជែងនយោបាយមួយរូបរបស់លោក   ហើយបន្ទាប់មកបានរារាំងការស៊ើបអង្កេតរបស់សភាអាមេរិកទៅលើរឿងអាស្រូវនេះ។

ប្រធានគណៈកម្មាធិការយុត្តិធម៌នៃសភាបានប្រាប់អ្នកសារព័ត៌មានថាក្រុមអ្នកប្រជាធិបតេយ្យត្រូវតែចាត់វិធានការពីព្រោះលោកត្រាំ បានបំផ្លាញរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិនិងធ្វើឱ្យខូចខាតដល់សុច្ចរិតភាពនៃការបោះឆ្នោតឆ្នាំ ២០២០ ។

 

 

អត្ថបទដែលជាប់ទាក់ទង