ពិព័រណ៍ពាណិជ្ជកម្មតាមព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាបានបើកនៅភាគនិរតីនៃប្រទេសចិន

169

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.១២.១៩)

កាលពីថ្ងៃអង្គារនេះពិព័រណ៍ពាណិជ្ជកម្មតាមព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាលើកទី ១៨បានបើកនៅទីក្រុងជាប់ព្រំដែនមួយក្នុងខេត្តយូណានភាគនិរតីនៃប្រទេសចិន ។

ស្តង់ជាង ៥០០ នឹងដាក់តាំងបង្ហាញនូវមុខទំនិញរួមមានគ្រឿងអេឡិចត្រូនិក, ផលិតផលកសិកម្ម, ស្បៀងអាហារ,សម្លៀកបំពាក់, ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនិងគ្រឿងម៉ាស៊ីនកសិកម្មក្នុងអំឡុងពេលព្រឹត្តិការណ៍ ៧ ថ្ងៃនេះ។

ក្រៅពីប្រទេសចិននិងមីយ៉ាន់ម៉ាពិព័រណ៍នេះក៏បានទាក់ទាញអ្នកតាំងពិព័រណ៍មកពីប្រទេសចំនួន ៩ផ្សេងទៀតរួមមានថៃ,
វៀតណាមនិងរុស្ស៊ីជាដើម។សកម្មភាពផ្សេងៗរួមមានសន្និសីទនិងការចុះហត្ថលេខាលើគម្រោងនានាក៏នឹងត្រូវបានធ្វើ
ឡើងក្នុងពេលជាមួយគ្នានេះដែរដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតរវាងចិននិងមីយ៉ាន់ម៉ា។

អត្ថបទដែលជាប់ទាក់ទង