ឥណ្ឌាបានអនុម័តច្បាប់ចូលសញ្ជាតិដែលមានភាពចម្រូងចម្រាសនៅក្នុងសភាជាន់ខ្ពស់

170

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.១២.១៩)

ឥណ្ឌា៖ ក្រុមមន្រ្តីបាននិយាយថាសភាជាន់ខ្ពស់នៃសភាឥណ្ឌាបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មផ្តល់សញ្ជាតិដល់ពលរដ្ឋ (CAB) នៅល្ងាចថ្ងៃពុធនេះ។

ច្បាប់នេះនឹងផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានសាសនាចំនួនប្រាំមួយគឺសាសនាហិណ្ឌូ, សាសនាស៊ីគី, សាសនាព្រះពុទ្ធ, ជេយនីស, ប៉ាសស៊ី និងសាសនាគ្រីស្ទមកពីប្រទេសជិតខាងដូចជាបង់ក្លាដែស,អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន។ហើយច្បាប់នេះមិនបានអនុញ្ញាតិដល់ប្រជាជនជនជាតិម៉ូស្លីមឱ្យដាក់ពាក្យសុំសញ្ជាតិនោះទេ។

កាលពីថ្ងៃពុធមន្ត្រីមួយរូបបាននិយាយថាមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកមួយនៅក្នុងសភាអស់ជាច្រើនម៉ោង
បន្ទាប់ពីនោះច្បាប់នេះត្រូវបានគេដាក់ឲ្យធ្វើការបោះឆ្នោតដោយមានសម្លេង ១២៥ នាក់គាំទ្រនិង ១០៥ នាក់ប្រឆាំង ។

អត្ថបទដែលជាប់ទាក់ទង