ចំនួនអ្នកស្លាប់កើនដល់ ៨ នាក់ក្នុងការផ្ទុះភ្នំភ្លើងនៅញូវហ្សេឡែន

173

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.១២.១៩)

ញូវហ្សេឡែន៖ ប៉ូលីសក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាមនុស្សពីរនាក់ទៀតបានស្លាប់ទាំងយប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីការផ្ទុះភ្នំភ្លើងនៅប្រទេសញូវហ្សេឡែនដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ទៅ ៨នាក់ហើយ។

មានមនុស្ស ៤៧ នាក់បានស្ថិតនៅលើកោះនោះក្នុងអំឡុងពេលនៃការផ្ទុះកាលពីថ្ងៃច័ន្ទ។

ប៉ូលីសបានរាយការណ៍ភ្លាមៗកាលពីព្រឹកថ្ងៃពុធថាការផ្ទុះភ្នំភ្លើងបានបណ្តាលឱ្យមានមនុស្ស ៦ នាក់ស្លាប់និងបាត់ខ្លួន ៨
នាក់ហើយមានមនុស្សចំនួន ៣០ នាក់កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ៧នៅទូទាំងប្រទេសញូវហ្សេឡែនដោយអ្នករងរបួស ២៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អត្ថបទដែលជាប់ទាក់ទង