គណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិកគាំទ្រច្បាប់ដាក់ទណ្ឌកម្មលើប្រទេសទួរគី

158

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.១២.១៩)

អាមេរិក៖ គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះបានអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បី
ដាក់ទណ្ឌកម្មលើប្រទេសទួរគីដោយសារតែប្រតិបត្តិការយោធារបស់ទួរគីនៅក្នុងប្រទេសស៊ីរីនិងការទិញប្រព័ន្ធការពារដែ
នអាកាសពីរុស្ស៊ី។

គណៈកម្មាធិការទំនាក់ទំនងបរទេសបានអនុម័តលើសេចក្តីព្រាងច្បាប់ដោយលើកកម្ពស់សន្តិសុខជាតិអាមេរិកនិងការពារ
ការកើតឡើងវិញនៃសកម្មភាពរបស់ពួកអាយស៊ីស ជាមួយសំឡេងគាំទ្រ ១៨ លើ ៤ ។

សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរបាននិងកំពុងខិតខំជំរុញរដ្ឋការលោកត្រាំឲ្យដាក់ទណ្ឌកម្មទីក្រុងអង់ការ៉ាចំពោះកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី។នៅក្នុងលិខិតមួយនៅដើមខែនេះសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោកស្រី លីនសេយក្រាហាមនិងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យលោក គ្រីសវានហូលេនបានជំរុញឱ្យរដ្ឋមន្រ្តីក្រសួងការបរទេសលោក ម៉ែកប៉ុមប៉េអូអនុវត្តការដាក់ទណ្ឌកម្មលើប្រទេសទួរគីយោងទៅតាមច្បាប់របស់សហរដ្ឋអាមេរិក។

អត្ថបទដែលជាប់ទាក់ទង