សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

124

វិទ្យុជាតិកម្ពុជា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរៀបចំសន្និបាតបូកសរុបការងាររបស់ខ្លួនក្នុងរយៈពេល ១៦ខែកន្លងមកនេះនិងទិសដៅការងារឆ្នាំ២០២០។
ពិធីបើកសន្និបាត បានធ្វើឡើងក្រោមអធិបតី ភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីគណបក្សនយោបាយ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំង ១៦។
ក្នុងរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេ ល១៦ខែមកនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិ គ្រោះ និងផ្តល់យោបល់ បានចុះបំពេញបេសក កម្មនៅទូទាំង២៥រាជធានី-ខេត្ត ជាង៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោហ៊ុនសែន ជិត២០០ករណី។របាយការណ៍ក៏បានឲ្យដឹងទៀតថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបាន ការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២។
ក្នុងរយៈពេលប្រមាណ១៦ខែនេះ ឧត្តមក្រុមប្រឹ ក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំពិនិត្យទៅសេចក្តីព្រាងច្បាប់ផ្សេងៗចំនួន១២ លើក និងបានរៀបចំកិច្ចប្រជុំធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សាផ្តល់ធាតុចូលជាមួយប្រតិភូក្រសួងនីមួយៗចំនួន១៣លើក។
ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានផ្តល់ថវិកាជាង ១លានដុល្លារដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់ចំណាយលើសកម្មភាពរបស់ខ្លួន។ តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចំណាយជិត ៨៧ម៉ឺនដុល្លារអាមេ រិក នៅសល់ជាង ៤៥ម៉ឺនដុល្លារ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែ កញ្ញាឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេ ចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សនយោ បាយចំនួន១៦ ក្នុងចំណោមគណបក្សនយោ បាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង