សម្តេចតេជោ ហ៊ុន សែន ជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិនក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២០

132

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

ភ្នំពេញ៖ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងមន្ត្រីរាជការទូទាំងប្រទេសនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់និងភរិយា សូមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមាចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនាមហាប្រសើរគ្រប់ប្រការ ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវសូមបានប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរតរៀងទៅ។ នេះយោងតាមសារលិខិតជូនពររបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិនក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២០។
ប្រភពដដែល បន្តថា ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃការទទួលអំណរថ្មី ឆ្នាំសកល២០២០នេះ សម្តេចតេជោ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចប្រធានដែលបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ និងការពង្រឹងស្ថាប័ន សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកសាងសមិទ្ធផលសង្គមយ៉ាងច្រើនរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងក្លាថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី ឫទ្ធិបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ បុណ្យបារមីព្រះអង្គចេក ព្រះអង្គចម ជាពិសេសទេវតាថែរក្សាឆ្នាំកុរ ឯកស័ក ព្រះនាមទុង្សាទេវី សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាងចំពោះសម្តេចប្រធាន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បុត្រប្រសាចៅប្រុសចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈនិងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង