ឯកឧត្តម ហង្ស ជួនណារ៉ុន ,ឯកឧត្តម ឃួង ស្រេង ,ឯកឧត្តម ហ៊ុន ម៉ានី នឹងអញ្ជើញកាត់វិញ្ញាសារប្រឡងបាក់ឌុបនៅវិទ្យាល័យព្រះស៊ីសុវត្ថិ

142

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖
រាជធានីភ្នំពេញ៖ បើមិនមានការប្រែប្រួលទេនោះ ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ,ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាព សហពន្ធ័យុវជនកម្ពុជា និងមន្ត្រីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នឹងអញ្ជើញទៅកាត់វិញ្ញាសារប្រឡង សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឬបាក់ឌុបចំណេះទូទៅ និងបំពេញវិជ្ជាប្រចាំឆ្នាំ២០១៧-២០១៨ ព្រឹកថ្ងៃទី២០សីហា ឆ្នាំ២០១៦៨ ។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ សិស្សដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧០៦២នាក់ ស្រី ៤៥.៧០៨នាក់ មានមណ្ឌលប្រឡងចំនួន១៩៦ មានចំនួន ៤.៧១៨បន្ទប់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង