ប្រឡងបាក់ឌុបឆ្នាំនេះ អាជ្ញាធរខេត្តកំពង់ចាម ចាត់វិធានការទាំងវិន័យ និងសណ្តាប់ធ្នាប់ត្រូវបានរឹតបន្តឹងរហូតដល់ប្រឡងចប់

211

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖
ខេត្តកំពង់ចាម៖ សម័យប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឬបាក់ឌុបចំណេះទូទៅ និងបំពេញវិជ្ជាប្រចាំឆ្នាំ២០១៧-២០១៨ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២០សីហា ឆ្នាំ២០១៨ នៅទូទាំង២៥រាជធានី ខេត្តទូទាំងប្រទេស ។
ដោយឡែកខេត្តកំពង់ចាម បានកាត់វិញ្ញាសារប្រឡង នៅវិទ្យាល័យ តេជោរ ហ៊ុន សែន បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្នុងអត្តន័យជានិមិត្តរូបនៃការបើកសម័យប្រឡង នាព្រឹកថ្ងៃទី២០សីហា២០១៨នេះក្រោមធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលកំពង់ចាម និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ សិស្សដែលបានដាក់ពាក្យប្រឡងមានចំនួន ៨០០៧នាក់ ស្រី៤.៣៨៧នាក់ កើនលើសពីឆ្នាំមុនចំនួន១.០០១នាក់ មណ្ឌលប្រឡងចំនួន១៤ កើនពីឆ្នាំមុន១ មណ្ឌល ផ្នែកវិទ្យាសាស្ត្រចំនួន៩មណ្ឌល និងផ្នែកវិទ្យាសាស្ត្រសង្គមចំនួន ៥មណ្ឌល បន្ទប់ចំនួន៣២៦បន្ទប់ កើនចំនួន៣៧បន្ទប់ ។ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជូនពរដល់បេកខជនទាំងអស់ដែលបានប្រលងទុតិយភូមិនៅក្នុងឆ្នាំ២០១៨គឺទទួលបានជោគជ័យនិងលទ្ធផលល្អ ជាពិសេសទទះលបាននិទ្ទេសA ឲ្យបានគ្រប់ៗគ្នាផងដែរ។អាណាព្យាបាលដែលកំពុងរង់ចាំកូនៗនៅខាងក្រៅបរិវេណមណ្ឌលប្រលងបានសម្តែងអារម្មណ៍រីករាយបំផុតដែលឃើញកូនៗរបស់ពួកគាត់បានតស៊ូរៀនសូត្រ ហើយបានជម្រុញដល់ការសិក្សាបន្ថែមទៀត ដើម្បីបន្តទៅរៀននៅមហាវិទ្យាល័យ និងដាក់ពាក្យប្រលងចូលបម្រើការក្នុងស្ថាប័នរដ្ឋ ឬឯកជន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង