សភាអាមេរិកចេញសេចក្តីសម្រេចដើម្បីការរឹតត្បិតអំណាចរបស់លោកត្រំា

36

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១០.០១.២០)

អាមេរិក៖ នៅថ្ងៃព្រហស្បតិ៍នេះសភាតំណាង​សហរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេចមួយដែលមានគោលបំណងរឹតត្បិតអំណាចរបស់ប្រធានាធិបតីលោកដូណាល់ត្រាំក្នុងការចាត់វិធានការយោធានានាប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការយល់ព្រមពីសភា។

សភាតំណាងរាស្រ្តបានបោះឆ្នោតដោយសំលេង ២២៤ ទល់នឹង ១៩៤ ដើម្បីអនុម័តសេចក្តីសម្រេចនោះ ។

សេចក្តីសម្រេចនេះតម្រូវឲ្យប្រធានាធិបតីបញ្ឈប់ការប្រើប្រាស់យោធាអាមេរិក​ប្រឆាំងនឹងអ៊ីរ៉ង់លើកលែងតែប្រធានាធិបតីទទួលបានការអនុញ្ញាតពីសភាឬត្រូវការប្រើប្រាស់កងកម្លាំងក្នុងពេលចាំបាច់ណាមួយ។

 

 

អត្ថបទដែលជាប់ទាក់ទង