អ៊ីរ៉ង់សន្យាដាក់ទោសអ្នកដែលទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះរបស់អ៊ុយក្រែន

184

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៣.០១.២០)

អ៊ីរ៉ង់៖ កាលពីល្ងាចថ្ងៃសៅរ៍ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រូហានីបានសុំអភ័យទោសចំពោះការធ្លាក់ យន្ដហោះអ៊ុយក្រែននិងបានសន្យាដាក់ទោសអ្នកណាដែលទទួលខុសត្រូវចំពោះសោកនាដកម្មនេះ។

បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់    លោកប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡិនស្គី ​ បានសរសេរនៅលើបណ្តាញសង្គមធ្វីតធឺផ្លូវការរបស់លោកថាការទទួលស្គាល់កំហុសនៃការបាញ់ទម្លាក់យន្តហោះគឺជាទិសដៅដ៏ត្រឹមត្រូវមួយ។

ប្រធានាធិបតីអ៊ីរ៉ង់បានធានាដល់លោកប្រធានាធិបតីអ៊ុយក្រែនថាមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនឹងការធ្លាក់យន្ដហោះនឹងត្រូវទទួលខុសត្រូវហើយក្រុមអ្នកជំនាញអ៊ុយក្រែននឹងទទួលបានការគាំទ្រ      សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនៅក្នុងវិស័យច្បាប់និងបច្ចេកទេស។

 

 

អត្ថបទដែលជាប់ទាក់ទង