អាមេរិកព្រមានថាអ៊ីរ៉ាក់អាចនឹងខាតបង់គណនីធនាគារសំខាន់ៗប្រសិនបើកងទ័ពអាមេរិកត្រូវបណ្តេញចេញពីប្រទេស

29

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៣.០១.២០)

អាមេរិក៖ រដ្ឋការលោកត្រាំបានព្រមានអ៊ីរ៉ាក់នៅសប្តាហ៍នេះថាអាចនឹងបាត់បង់ការ​ប្រើប្រាស់គណនីធនាគាររបស់ខ្លួនប្រសិនបើទីក្រុងបាដាដបណ្តេញកងទ័ពអាមេរិកចេញពីប្រទេស​ អ៊ីរ៉ាក់  ។

ក្រសួងការបរទេសអាមេរិកបានព្រមានថាអាចនឹងបិទការ​ប្រើប្រាស់គណនីធនាគារ​របស់ប្រទេសអ៊ីរ៉ាក់ដែលទុកនៅក្នុងធនាគារបម្រុងសហព័ន្ធក្រុងញូវយ៉ក។

អ៊ីរ៉ាក់ក៏ដូចជាបណ្តាប្រទេសដទៃទៀត​បានរក្សាគណនីរដ្ឋាភិបាលនៅឯធនាគារសហព័ន្ធក្រុងញូវយ៉កដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសនីមួយ ៗ     រួមមានទាំងប្រាក់ចំណូលពីការលក់ប្រេងផងដែរ។

 

 

អត្ថបទដែលជាប់ទាក់ទង