សហគមន៍អន្ដរជាតិអំពាវនាវឱ្យបន្ថយភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់

33

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៣.០១.២០)

បរទេស៖ សហគមន៍អន្តរជាតិបានអំពាវនាវឱ្យមានភាពអត់ធ្មត់និងធ្វើការដោះស្រាយការកើនឡើងនៃភាពតានតឹងនៅមជ្ឈឹមបូព៌ានិងតំបន់ឈូងសមុទ្ររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បន្ទាប់ពីអាមេរិកបានសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់និងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់។

ស្ថានភាពកាន់តែមានភាពស្មុគស្មាញបន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានដកស្រង់សម្តីរបស់យោធាអ៊ីរ៉ង់ដែលនិយាយថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនាកាលពីថ្ងៃពុធដែលមានអ្នកដំណើរនិងបុគ្គលិកលើយន្តហោះទាំងអស់ ១៧៦ នាក់ត្រូវបានស្លាប់។

សោដនាដកម្មដ៏ខ្លោចផ្សានេះកាន់តែបង្កើនភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ថែមទៀត។ នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ហ្សនសុន​បាននិយាយកាលពីថ្ងៃសៅរ៍ថាយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងច្បាស់ថាជម្លោះនឹងនាំឱ្យមានការបាត់បង់និងសោកនាដកម្មបន្ថែមទៀត។

 

 

អត្ថបទដែលជាប់ទាក់ទង