ចិនទទូចដល់សហគមន៍អន្តរជាតិឱ្យបន្តគោរពនូវគោលការណ៍ចិនតែមួយ

150

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៣.០១.២០)

ចិន៖ ក្រសួងការបរទេសចិនកាលពីថ្ងៃអាទិត្យបានជំរុញឲ្យសហគមន៍អន្តរជាតិបន្តគោរពតាមគោលការណ៍ចិនតែមួយបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅកោះតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថាប្រទេសចិនសង្ឃឹមនិងជឿជាក់ថាសហគមន៍អន្តរជាតិនឹងបន្តគោរពនូវគោលការណ៍ចិនតែមួយព្រមទាំងស្វែងយល់និងគាំទ្រដល់បុព្វហេតុរបស់ប្រជាជនចិនដែលប្រឆាំងនឹងសកម្មភាពអបគមន៍ដើម្បីឯករាជ្យរបស់កោះតៃវ៉ាន់និងអំពីការបង្រួបបង្រួមជាតិ។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថាទោះមានអ្វីកើតឡើងនៅក្នុងកោះតៃវ៉ាន់ក៏ដោយគឺមានប្រទេសចិនតែមួយគត់នៅលើពិភពលោកហើយកោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិននឹងមិនផ្លាស់ប្តូរឡើយ។

 

 

អត្ថបទដែលជាប់ទាក់ទង