នាយករដ្ឋមន្រ្តីអង់គ្លេសនិយាយថាមានទំនុកចិត្តក្នុងការធានាលើកិច្ចព្រមព្រៀងទំនិញមិនជាប់ពន្ធជាមួយសហភាពអឺរ៉ុប

144

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៤.០១.២០)

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីសចនសុន (Boris Johnson)បាននិយាយកាលពីថ្ងៃច័ន្ទក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែលហ្វាសប្រទេសអៀរឡង់ខាងជើងថាលោកសង្ឃឹមនិងមានជំនឿចិត្តដើម្បីធានាលើកិច្ចព្រមព្រៀងទំនិញមិនជាប់ពន្ធជាមួយសហភាពអឺរ៉ុប (EU) ។

លើកឡើងអំពីកង្វល់ជុំវិញការត្រួតពិនិត្យទំនិញដែលអាចកើតមានលើសមុទ្រអៀរឡង់បន្ទាប់ពីប្រិចស៊ីត( Brexit)លោកចនសុនបានឆ្លើយតបប្រាប់អ្នកយកព័ត៌មានថា ខ្ញុំមើលមិនឃើញកាលៈទេសៈណាមួយដែលតម្រូវការត្រួតពិនិត្យទំនិញពីអៀរឡង់ខាងជើងទៅចក្រភពអង់គ្លេសនោះទេ ។

ដំណើរទស្សនកិច្ចរបស់លោកចនសុនបានធ្វើឡើង ៣ ថ្ងៃបន្ទាប់ពីគណបក្សធំ ៗទាំងពីរនៅអៀរឡង់ខាងជើងបានឯកភាពលើកិច្ចព្រមព្រៀងដើម្បីស្តាររដ្ឋាភិបាលដែលបែងចែកអំណាចដើម្បីដោះស្រាយភាពជាប់គាំងនយោបាយអស់រយៈពេល ៣ ឆ្នាំនៅក្នុងតំបន់។

 

អត្ថបទដែលជាប់ទាក់ទង