ប្រជាពលរដ្ឋនៅភូមិឧបសម្ព័ន្ធឬទ្ធីសែនជ័យ២ទទួលបានអណ្តូងទឹកស្អាតចំនួន១៤ សម្រាប់ប្រើប្រាស់

41

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.Cអណ្តូងទឹកស្អាតចំនួន១៤ ត្រូវសម្ពោធដាក់ជូនប្រជាពលរដ្ឋ២៩២ គ្រួសារ  រស់នៅក្នុងភូមិចំនួន  ៧  នៃឃុំនិងសង្កាត់ចំនួន២ រួមមានឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ និងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងដើម្បីលើកកម្ពស់សុខភាពក្នុងការរស់នៅតាមរយៈការ រស់នៅស្អាត ផឹកស្អាត និងហូបស្អាត។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់   អណ្តូងទឹកស្អាតចំនួន១៤ នៅភូមិឧបសម្ព័ន្ធឬទ្ធីសែនជ័យ២ក្នុងឃុំអូរស្វាយស្រុកបូរី អូរស្វាយសែនជ័យ និងនៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ខែមករានេះ ឯកឧត្តមវេជ្ជបណ្ឌិត  អ៊ុយសំអាត  នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាក បាទក្រហមកម្ពុជា មានប្រសាសន៍ថា៖នេះជាការគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង  ទោះនៅតំបន់ណា ទីណាក៍ដោយ ប្រមុខរាជរដ្ឋាភិបាល   ក៍ដូចជាសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា     បានដោះស្រាយរាល់បញ្ហាលំបាកជូនបងប្អូនយើង   ទាំង- ផ្លូវ -ស្ពាន -ទឹក- ភ្លើង-ឱ្យមានមកដល់ទីជនបទ ។    ឯកឧត្តមបន្តថា៖ថ្ងៃនេះសម្តេចប្រធានកាកបាទក្រហមកម្ពុជាបានផ្តល់ជូនអណ្តូងស្នប់ ចំនួន១៤ ជាអណ្តូងទឹកស្អាត  សម្រាប់បងប្អូនប្រើប្រាស់ទាំងអស់គ្នា ហើយសមទ្ធិផលទាំងនេះក៍សូមឱ្យរួមគ្នាថែរក្សាឱ្យបានល្អដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង ។

លោកលីមីណា អភិបាលស្រុកបូរី អូរស្វាយសែនជ័យ បានបញ្ជាក់ថា៖ប្រជាពលរដ្ឋនៅតំបន់   នេះ ពិតជាមានសំណាងព្រោះទទួលបានដីធ្លីពីប្រមុខរាជរដ្ឋភិបាលដោយមិនចំណាយថវិកាទិញទេហើយពេលនេះទទួលបានអណ្តូងទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទៀត។លោកអភិបាលស្រុកបន្តថា៖អាជ្ញាធរស្រុក កំពុងសាងសង់សាលារៀនហើយនៅដើមឆ្នាំ២០២០នេះនិងរៀបចំស្ថាបនាផ្លូវឱ្យបានស្រួលធ្វើដំណើរបន្ថែមទៀត។លោកសំណូមពរឱ្យបងប្អូនយើងបង្កើនសាមគ្គីភាព និងរួមគ្នាថែរក្សាសន្តិភាព និងខិតខំដាំដំណាំរួមផ្សំឱ្យបានច្រើនដើម្បីបង្កើនដល់សេដ្ឋកិច្ចរស់នៅក្នុងគ្រូសារ។

លោកមែន សារឿន ជាមេភូមិនិងតំណាងឱ្យប្រជាពលរដ្ឋនៅភូមិឧបសម្ព័ន្ធឬទ្ធីសេនជ័យ២បានសាទរជាមួយការយកចិត្តទុកដាក់គ្រប់យ៉ាងពីប្រមុខរាជរដ្ឋាភិបាលជាពិសេសសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានផ្តល់ភាពកក់ក្តៅឱ្យប្រជាពលរដ្ឋយើងរស់នៅមានភាពសុខសាន្ត។

ក្នុង ឱកាស នោះដែរ ឯកឧត្តម  វេជ្ជ .អ៊ុយ សំអាត    បាននាំយកអាវយឺតរបស់ សាខាកាក បាទក្រហមកម្ពុជាខេត្ត ព្រម ទាំង សារុង  និង ថវិកា មួយ ចំនួន ជារបស់ កាកបាទក្រហម កម្ពុជា  ជូនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនោះផងដែរ ។ ដោយឡែក យុវជន  ស្ម័គ្រចិត្តកាកបាទក្រហម កម្ពុជា  ចំនួន៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា  ២០.០០០រៀល និងផ្តល់ជូន ក្រុម ប្រតិបត្តិ សាខា ចំនួន ២០០.០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង