សមាគមអ្នកវិនិយោគកម្ពុជា ចុះអនុស្សារណៈយោគយល់ ជាមួយវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ឆ្លើយតបបន្ទាប់នូវ បញ្ហាប្រឈមនៃវិបត្តិគ្រប់គ្រងធនធានមនុស្ស

185

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ូកាណែល

ភ្នំពេញ៖ សមាគមអ្នកវិនិយោគកម្ពុជាបានចុះអនុស្សារណៈយោគយល់ ជាមួយវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិបត្តិគ្រប់គ្រងធនធានមនុស្សប្រកបដោយដោយប្រសិទ្ធិភាពខ្ពស់។

ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០០២០ លោក កឹម អឿន នាយកប្រតិបត្តិ នៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានមានប្រសាសន៍ថា សមាគមអ្នកវិនិយោគកម្ពុជា CIC ជាដៃគូដំបូង នៃការផ្តល់នូវវគ្គបណ្តុះបណ្តាល សម្រាប់​ឆ្នាំ២០២០នេះថា ការបណ្តុះធនធានមនុស្សកម្ពុជាប្រកបដោយ សក្តានុពល សម្រាប់អភិវឌ្ឍប្រទេស ក៏ដូចជាដើម្បីប្រកួតប្រជែងលើទីផ្សារទាំងក្នុងស្រុក ថ្នាក់តំបន់ និងពិភពលោកគឺជាទស្សនៈវិស័យ នៃវិទ្យាស្ថានផ្ទាល់។ CIC  គឺអាចជាចលករផ្ទាល់ជំរុញ និងលើកទឹកចិត្តឲ្យសមាជិករបស់ខ្លួនឆ្លើយតបភ្លាមៗ នូវបញ្ហាប្រឈមរបស់ពួកគេ។

លោក គូសបញ្ជាក់យ៉ាងដូច្នេះថា «CIC ក្នុងរយៈពេល១ឆ្នាំចុងក្រោយ ជាពិសេសនេះ គឺគាត់មានការអភិវឌ្ឍលឿនមែនទែន។ សមាជិករបស់គាត់មានការសកម្មច្រើន គឺជាដៃគូមួយដែលមានលក្ខណៈគត់មុត។ «សមាជិកគាត់ [CIC] មានការប្តេជ្ញាចិត្តក្នុងអភិវឌ្ឍក្រុមហ៊ុន។ ដូច្នេះរឿងជាច្រើនណាដែលធ្វើឲ្យក្រុមហ៊ុនមួយរីកចម្រើន។ ប៉ុន្តែរឿងធំមួយក្នុងចំណោមនោះ គឺរឿងបុគ្គលិកហ្នឹងឯង។ អញ្ជឹងហើយ យើងជួយគាត់នៅក្នុងកន្លែងមួយដុំដែលយើងពូកែ ដែលជាជំនាញដែលជាចំនុចខ្លាំងរបស់យើង»៕

អត្ថបទដែលជាប់ទាក់ទង