ពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ប្រឈមនឹងភាពមិនប្រាកដប្រជាពេលភ្នំភ្លើងបញ្ចេញកម្អែល

28

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៥.០១.២០)

ហ្វីលីពីន៖ អាជ្ញាធរក្នុងតំបន់បានព្រមានថាភ្នំភ្លើងតាល នៅប្រទេសហ្វីលីពីនអាចនឹងផ្ទុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ  ធ្វើឲ្យមនុស្សរាប់ពាន់នាក់ក្នុងតំបន់ភ្នំភ្លើងនោះ  គ្មានផ្ទះសម្បែងបន្ទាប់ពីពួកគេបានភៀសខ្លួនចេញដោយភ័យខ្លាចអាចនឹងមានការផ្ទុះដ៏ធំមួយកើតឡើង។

 មនុស្សជាច្រើនបានបោះបង់ចោលសត្វពាហនៈនិងសត្វចិញ្ចឹមក៏ដូចជាផ្ទះសម្បែងដែលមានរបស់របរប្រើប្រាស់ជាច្រើនបន្ទាប់ពីអាជ្ញាធរព្រមានថាការផ្ទុះអាចនឹងកើតឡើងជាយថាហេតុ។

 ភ្នំតាលគឺជាភ្នំភ្លើងនៅមិនទាន់រលត់មួយនៅក្នុងប្រទេសហ្វីលីពីន ដែលតែងមានការរញ្ជួយដីជាញឹកញាប់ព្រោះតែទីតាំងប្រទេសនេះស្ថិតនៅលើអ័ករញ្ជួយខ្លាំងរបស់ផែនដី ។

 

អត្ថបទដែលជាប់ទាក់ទង