អាមេរិកដាក់ទណ្ឌកម្មលើពលករកូរ៉េខាងជើងនៅក្រៅប្រទេស

140

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៥.០១.២០)

អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួនពីរចំពោះការកេងប្រវ័ញ្ចកម្លាំងរបស់ពលករកូរ៉េខាងជើងប៉ុន្តែបានចូលរួមជាមួយសម្ព័ន្ធមិត្តជប៉ុននិងកូរ៉េខាងត្បូងជំរុញផ្នែកការទូត   ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយក្រុងព្យុងយ៉ាង។

នៅក្នុងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដើម្បីទប់ស្កាត់លំហូរសាច់ប្រាក់របស់កូរ៉េខាងជើង    សហរដ្ឋអាមេរិកបានប្រកាសថានឹងបង្កកទ្រព្យសម្បត្តិជនជាតិអាមេរិកណាមួយដែលទាក់ទងនឹងក្រុមហ៊ុនទាំងពីរនិងចាត់ទុកថា ជាបទល្មើស  ចំពោះការធ្វើប្រតិបត្តិការណាមួយជាមួយក្រុមហ៊ុនទំាងពីរនោះ   

 អាមេរិកក៏បានដាក់ក្នុងបញ្ជីខ្មៅនូវក្រុមហ៊ុនចិនមួយដែលបានគ្រប់គ្រងកន្លែងស្នាក់នៅនិងការផ្ញើប្រាក់ទៅក្រុមគ្រួសារក្នុងប្រទេសខ្លួន ដោយ  កម្មករកូរ៉េខាងជើង 

 

អត្ថបទដែលជាប់ទាក់ទង