សារព័ត៌មានអាមេរិករាយការណ៍ថា យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនបានរងការ វាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ចំនួន២គ្រាប់

105

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


សារព័ត៌មានអាមេរិក New York Times បានចេញផ្សាយថាយន្តហោះដឹកអ្នកដំណើរចំនួន១៧៦នាក់ របស់អ៊ុយក្រែនដែលបានធ្លាក់នៅទីក្រុងតេអេរ៉ង់ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលអ៊ីរ៉ង់ ចំនួន ២ គ្រាប់ឯណោះ។នេះបើតាមការដកស្រង់របស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធទី១៥ ខែមករា ឆ្នាំ ២០២០។
ការរាយការណ៍ របស់សារព័ត៌មានអាមេរិកខាងលើនេះដោយផ្អែកលើវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីមីស៊ីលចំនួនពីរគ្រាប់បុកចំគោលដៅក្នុងពេលតែមួយនៅលើអាកាសពេលដែលយន្តហោះអ៊ុយក្រែនជួបគ្រោះថ្នាក់ កាលពីថ្ងៃពុធសប្តាហ៍មុន។ក្រោយការវាយប្រហារនេះ អ៊ីរ៉ង់បានចេញមុខភ្លាមៗដោយអះអាងថា យន្តហោះអ៊ុយក្រែនបានធ្លាក់ដោយសារបញ្ហាបច្ចេកទេស ប៉ុន្តែក្រោយស៊ើបអង្កេតអ៉ីរ៉ង់ក៏បានសារភាពថា ខ្លួនជាអ្នកច្រឡំបាញ់ទម្លាក់។
សូមបញ្ជាក់ថា បាតុករអ៊ីរ៉ង់ដែលមានកំហឹងរាប់រយនាក់ភាគច្រើនជានិស្សិតបាននាំគ្នាធ្វើដំណើរតវ៉ាតាមដងផ្លូវបន្ទាប់ពីសោកនាដកម្មនេះដោយបានស្រែកពាក្យស្លោកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម៕
ប្រភព៖សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង