មន្ត្រីខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានចាត់ទុករបស់បងប្អូនអាជីវករ មានកំរិតយល់ដឹងច្រើន ក្នុងការលក់ដូរទំនិញនៅមុនពេលចូលឆ្នាំ

88

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ស្ទឹងត្រែង ៖

សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានចាត់ទុក បងប្អូនអាជីវករនៅផ្សារស្ទឹងត្រែង មានកំរិតយល់ដឹងច្រើន ព្រោះពួកគាត់ចេះមើលកាលបរច្ឆេទប្រើប្រាស់ទំនិញទៅតាមការណែនាំ បង្ហាញពី ការចូលរួមជួយការពារ ផ្នែកសុខភាព ទៅដល់អ្នកបរិភាគ ជាពិសេសគ្រឿងសមុទ្រ នៅក្នុងរដូវសែនចូលឆ្នាំចិន និងវៀតណាមនេះ ។
ក្នុងសកម្មភាពចុះពិត្យចំណីអាហារនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង ថ្ងៃទី១៥ ខែមករានេះលោកតុងសានមន្ត្រីសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ជារៀងរាល់ខែ មន្ត្រីជំនាញបានចុះត្រួតពិនិត្យ ធ្វើពិសោធន៍ទៅលើចំណីអាហារ និង ណែនាំ-បិទរូបសញ្ញាផ្សព្វផ្សាយពន្យល់ដល់បងប្អូនអាជីវករដើម្បីឱ្យយកចិត្តទុកដាក់ព្យាយាមពិនិត្យមើលគ្រប់មុខទំនិញមុនពេលនាំចូលប្រពៃណីចិន វៀតណាមនេះ ។
លោកពៅ ណារិទ្ធ មន្ត្រីកាំកុងក្រូល បានចុះពិនិត្យចំណីអាហារនេះដែរបានពន្យល់ថា៖ ការត្រួតពិនិត្យនេះ ចូរបងប្អូនមើលស្លាកសញ្ញាទំនិញ និងគុណភាពនិងឈ្មោះក្រុមហ៊ុនផលិតឱ្យបានត្រឹមត្រួវ ដើម្បីយើងការពារករណីផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ។
លោកមូ សុគា មន្ត្រីជំនាំញផ្នែកចំណីអាហារ នៃមន្ទីរពាណិជ្ជកម្មខេត្ត បានអះអាងថា៖តាមរយៈការពិនិត្យនេះសង្កេតឃើញ ទំនិញរបស់បងប្អូនអាជីវករលក់ដូរ មានគុណភាពល្អ នេះជាសញ្ញាមួយបង្ហាញពីការ យល់ដឹងច្រើន។ តែនៅមានភាពមិនប្រក្រតីមួយចំនួន គឺការដាក់លក់ចំណីអាហារលាយលំគ្នា គឺបងប្អូនមិនទាន់រៀបចំបានល្អ ។
លោកស្រី មែន ស្រីចិន អាជីវករលក់ដូរទំនិញបោះដុំនៅក្រុងស្ទឹងត្រែងបានលើកឡើងថា៖ពួកគាត់រៀបចំបានត្រឹមត្រូវហើយតែ អ្នកមកទិញគាត់មករើស យកតាមការចង់បានទើបមានសភាពបែបនេះ។ លោកស្រីបន្តថា៖ចំណែកការនាំទំនិញចូលមកសព្វថ្ងៃបងប្អូនអាជីវករបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនបើ ទំនិញណាមួយមានភាពមិនប្រក្រតីដូចជាកំពិត-ច្រែស-ឬ រលប់លេខ-សញ្ញាសំគាត់-ជាដើមត្រូវតែប្តូរវិញ ។
លោកស្រីនឿស្រីមុំ ប្រជាពលរដ្ឋភូមិត្នោតថ្មិឃុំសំអាង ស្រុកថាឡាបរិវ៉ាត់មកទិញទំនិញសាទរជាមួយនិងសកម្មភាពចុះមកពិនិត្យនិងណែនាំរបស់មន្ត្រីសាខាកាំកុងត្រូលព្រោះបានដាស់ស្មារតីឱ្យគាត់កាន់តែបង្កើនការទុកដាក់ប្រុងប្រយត្ន័លើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នាហើយកិច្ចការងារនេះ ស្នើឱ្យមន្ត្រីសាខាកាំកុងត្រូលនឹងមន្ត្រីជំនាញពាក់ពន្ធ័ជួយចុះមកពិនិតឲ្យបានញឹកញាប់និងគ្រប់ទីកន្លែងផង។ លោស្រីលើកឡើងថា៖កន្លែងលក់ដូនៅតាមសាលារៀនក៍មានបញ្ហាប្រឈមទៅលើសុខភាពកុមារផងដែរព្រោះអ្នកលក់ទិញទៅយូរ មានហួសកាលបរិច្ឆេទប្រើប្រាស់ មួយវិញទៀតមានទំនិញនាំចូលពីប្រទេសជិតខាងច្រើនហើយទំនិញខ្លះមិនមានបិទស្លាកសញ្ញាអ្វីឡើយ។
លោកស្រីសុខ ណាវី ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងគាំទ្រការលើកឡើងនេះ ព្រោះវាជាបំណងល្អធ្វើឱ្យកូនចៅយើងមានសុខភាពល្អ ហើយមាតាបីតា អាណាព្យាបាល ក៍បានយល់ច្បាស់នឹងចេះជ្រើរើស ចំណីអាហារដែលមានគុណភាព មុនទិញយកទៅចំអិនបរិភាគ។
សូមបញ្ជាក់ថា៖ក្នុងឱកាសចុះត្រួតពិនិត្យនេះមន្ត្រីជំនាញដកហូតបានប្រហិតគ្រប់ប្រភេទហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១៦គឺឡូក្រាមដោយ យកទៅដុតបំផ្លា្ញញចោលព្រោះកន្លងមកមន្ត្រីជំនាញបានពន្យល់ណែនាំជារឿយៗរួចមកហើយ៕

អត្ថបទដែលជាប់ទាក់ទង