ប្រធានាធិបតីអ៊ីរ៉ង់និយាយថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិកធ្វើឱ្យប្រទេសជាតិកាន់តែរឹងមាំ

537

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៧.០១.២០)

អ៊ីរ៉ង់៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ (IRNA) បានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រូហានីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យប្រទេសកាន់តែខ្លាំងឡើង ។

លោករូហានីបាននិយាយថាទោះបីជាមានផែនការនិងសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយក៏ប្រជាជាតិអ៊ីរ៉ង់ហ៊ានធ្វើការវាយប្រហារមីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ដើម្បីសងសឹកចំពោះការធ្វើឃាតមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ដែរ។

ប្រធានាធិបតីអ៊ីរ៉ង់ បានលើកឡើងទៀតថា ការតស៊ូនិងការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការគំរាមកំហែងពីសហរដ្ឋអាមេរិកបានធ្វើឱ្យប្រទេសអាមេរិកដកថយ ។

 

 

អត្ថបទដែលជាប់ទាក់ទង