ចិននិងសហរដ្ឋអាមេរិកធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នាំមកនូវទំនុកចិត្តនិងស្ថេរភាពដល់សេដ្ឋកិច្ចពិភពលោក

119

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៧.០១.២០)

អាមេរិក៖ អ្នកជំនាញនិងមន្រ្តីបាននិយាយថាកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងចិននិងសហរដ្ឋអាមេរិកបានបំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិហើយនឹងជម្រុញទំនុកចិត្តលើសេដ្ឋកិច្ចពិភពលោកដែលនាំមកនូវស្ថិរភាពដល់ការវិនិយោគនិងពាណិជ្ជកម្មផ្សេងៗ។

លោក​ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថាលោកស្រីសូមអបអរសាទរដោយស្មោះត្រង់ចំពោះប្រទេសចិននិងសហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែលបានធ្វើឲ្យមានស្ថេរភាពនៅក្នុងប្រទេសទាំងពីរនិងសេដ្ឋកិច្ចពិភពលោក។

ប្រទេសចិននិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទីមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធដោយមានឧបនាយករដ្ឋមន្រ្តីចិនលោកលីវហេនិងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅឯសេតវិមានសហរដ្ឋអាមេរិក។

 

 

អត្ថបទដែលជាប់ទាក់ទង