សភាអូស្រ្តាលីសន្យាជំរុញការបង្កើនអ្នកវិនិយោគ និងទេសចរមកកាន់កម្ពុជា

68

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០១ ២០២០៖

សភាអូស្រ្តាលីសន្យាជំរុញការបង្កើនអ្នកវិនិយោគ និងទេសចរមកកាន់កម្ពុជា ព្រមទាំងផ្តល់អាហារូបករណ៍ដល់និ សិ្សតកម្ពុជាទៅសិក្សានៅអូស្រ្តាលី បន្ថែមទៀត ដើម្បីនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ។

ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានបញ្ជាក់ថា អូស្រ្តាលី នឹងខិតខំផ្សព្វផ្សាយដល់ពលរដ្ឋអូស្រ្តាលីឲ្យបន្តវិនិយោគ និងធ្វើទេសចរណ៍ នៅកម្ពុជាឲ្យបា នកាន់តែ ច្រើន ព្រមទាំងផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជាទៅសិក្សានៅអូស្រ្តាលីឲ្យបានកាន់តែច្រើន ស្របតាមការអភិវឌ្ឍន៍នៅកម្ពុជា ដែលត្រូវការធនធានមនុស្ស។
ការបញ្ជាក់ជំហរនេះ គឺឆ្លើយតបនឹងសំណើរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសចូលជួបពិភាក្សាការងារ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ នៃវេទិកាសភាអា ស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPFនាទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

សម្តេចអគ្គមហាពញាចក្រី បានគោរពអញ្ជើញ ឯកឧត្តម តូនី ស្មីត មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប លើកទី១១ ដែ លសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី១៧ ខែមករានេះ បានវិលត្រឡប់មកដលកម្ពុជាវិញហើយ បន្ទាប់ពីទៅចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ នៃវេទិកាសភាអា ស៊ី-ប៉ាស៊ីហ្វិក តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករានេះ ឯកឧត្តម កែវ ពិសិដ្ឋ សមាជិករដ្ឋសភាកម្ពុជា បានឲ្យដឹងថា សម្តេចពញា ចក្រី ហេង សំរិន ត្រូវបានសភាអូស្រ្តាលីផ្តល់កិត្តិយសជូន ឡើងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ ដែលបានប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូសភាចូលរួមសរុប៣៥០នាក់ ដែលក្នុងនោះមានសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ចំនួន២០ប្រទឹស និងប្រទេសសង្កេតការណ៍ចំនួន១០ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង