ថៃគ្រោងពិព័រណ៍ពាណិជ្ជកម្ម ថប់ថៃប្រេន ២០២០នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្ររយៈពេល៣ថ្ងៃ

99

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC៖ស្ថានតំណាងពាណិជ្ជកម្មថៃនឹងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រេន ២០២០” នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ដើម្បីដាក់បង្ហាញទំនិញម៉ាកល្បីៗរបស់ប្រទេសថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្មថៃ បានឲ្យដឹងថា ការតាំងពិព័រណ៍ខាងលើនេះ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាអាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់នៅលើទីផ្សារ។
ជាពិសេស នៅក្នុងពិព័រណ៍នោះបានជ្រើសរើសយកទំនិញថៃម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា។
ក្នុងអំឡុងពេលរៀបចំពិព័រណ៍នេះ នឹងមានរៀបចំការប្រគុំតន្ដ្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្ដែងជូនទស្សនារៀងរាល់យប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង