កូដកម្មប្រឆាំងនឹងកំណែទម្រង់ចូលនិវត្តន៍បានបង្ហាញពីវិបត្តិនៅក្នុងប្រទេសបារាំង

101

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០១.២០)

បារាំង៖ កូដកម្ម, បាតុកម្មនិងការផ្អាកចរាចរណ៍តាមដងផ្លូវដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០១៩ក្នុងប្រទេសបារាំងបាននឹងកំពុងឆ្លុះបញ្ចាំងពីវិបត្តិដ៏ជ្រាលជ្រៅសម្រាប់របបនយោបាយនៅក្នុងប្រទេសបារាំង។

នេះជាភាពច្របូកច្របល់ក្នុងសង្គមដែលមិនធ្លាប់មានពីមុនមកដែលជារយៈពេលវែងបំផុតនៅក្នុងប្រទេសបារាំងចាប់តាំងពីទសវត្សឆ្នាំ ១៩៦០ មកដោយសារចលនាសហជីពដ៏ច្រើនបានប្រមូលផ្តុំគ្នាដោយមានបាតុករចំនួនជាង ៨០៦.០០០ នាក់នៅទូទាំងប្រទេសបានចូលរួមនៅថ្ងៃទី ៥ ខែ ធ្នូ នោះ ។ ចាប់តាំងពីពេលនោះមក   ការធ្វើបាតុកម្មនៅតែមានជា បន្តបន្ទាប់ ធ្វើឡើងដោយ ​សហជីពដែលតំណាងឱ្យវិស័យដឹកជញ្ជូនសាធារណៈ ។

នាយករដ្ឋមន្រ្តីបារាំងលោកអេឌូអាដ  ហ្វីលីព ​បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដែលទាក់ទងនឹងការអនុវត្តប្រព័ន្ធចូលនិវត្តន៍ជាសកលក៏ដូចជាការលុបបំបាត់របបពិសេស​​ ។

 

 

អត្ថបទដែលជាប់ទាក់ទង