អង់គ្លេសនិងបារាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់

106

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០១.២០)

អាល្លឺម៉ង់៖ ប្រទេសអង់គ្លេសនិងបារាំងនៅថ្ងៃអាទិត្យនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់    ព្រមទំាងបានលើកឡើងពី​​ភាពចាំបាច់ក្នុងការកំណត់ក្របខណ្ឌសម្រាប់អនុវត្តរយៈពេលវែងមួយដើម្បីរារាំងអ៊ីរ៉ង់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីសហ្សនសុន ​និងប្រធានាធិបតីបារាំងលោកអេម៉ានូអែល ម៉ាក្រុង​បានលើកជាមតិ​នេះឡើង  នៅក្នុងកិច្ចប្រជុំមួយនៅប៊ែកឡាំងស្តីអំពីប្រទេសលីប៊ី។

​មេដឹកនាំទាំងពីរបានឯកភាពលើសារៈសំខាន់នៃការធ្វើការជាមួយដៃគូអន្តរជាតិដើម្បីស្វែងរកដំណោះស្រាយការទូត  ដើម្បីដោះស្រាយស្ថានភាពតានតឹងកំពុងកើតមានក្នុងបច្ចុប្បន្ន។

 

 

អត្ថបទដែលជាប់ទាក់ទង