អង្គការសហប្រជាជាតិនិយាយថាជនស៊ីវិលចំនួន ១៥០.០០០ នាក់បានផ្លាស់ទីលំនៅដោយសារជម្លោះប្រដាប់អាវុធក្នុងប្រទេសលីប៊ី

166

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០១.២០)

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយកាលពីចុងសប្តាហ៍នេះថាជនស៊ីវិលប្រហែលជា ១៥ ម៉ឺននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅដោយសារតែជម្លោះប្រដាប់អាវុធក្នុងនិងជុំវិញរដ្ឋធានីទ្រីប៉ូលីរបស់ប្រទេសលីប៊ី។

ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិបាននិយាយថាខ្លួនបានប្រគល់សម្ភារៈជំនួយ, ទីជំរក,របស់ប្រើប្រាស់និងសាច់ប្រាក់ដល់ជនភៀសខ្លួនរាប់ពាន់នាក់ដែលបានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីប៊ី។

ជនភៀសខ្លួននិងជនអន្តោប្រវេសន៍ជាង ៣.០០០ នាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឃុំឃាំងក្នុងប្រទេសលីប៊ីទោះបីជាមានការអំពាវនាវជាអន្តរជាតិ ឲ្យបិទមជ្ឈមណ្ឌលទាំងនោះក៏ដោយ។

 

 

អត្ថបទដែលជាប់ទាក់ទង