មេធាវីរបស់លោកត្រំា ជំរុញព្រឹទ្ធសភាឲ្យច្រានចោលការចោទប្រកាន់លើលោកត្រំា

105

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២១.០១.២០)

អាមេរិក៖ ក្រុមមេធាវីរបស់ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា នៅថ្ងៃចន្ទនេះ បានអះអាងថា ​លោកត្រំាមិនបានធ្វើអ្វីខុសនោះទេ  ហើយនិងបានជំរុញព្រឹទ្ធសភាឲ្យច្រានចោលមាត្រាស្តីពីការចោទប្រកាន់លើរូបលោកត្រំា ​ដែលជាមាត្រាសមាជិកសភាមកពីគណៈបក្សប្រធាធិបតេយ្យក្នុងសភាតំណាង បានអនុម័តកាលពីខែ ធ្នូ ឆ្នំា ២០១៩ កន្លងមកនេះ  ។   មេធាវីរបស់លោកត្រំា  ថែមទាំងបានជំរុញឲ្យសមាជិកព្រឹទ្ធសភា អនុម័តការលើកលែងទោសលោកត្រំា ឲ្យបានឆាប់រហ័ស ។

ក្រុមមេធាវី លោកត្រំា បាននិយាយថា “មាត្រាបើកការចោទប្រកាន់លើលោកត្រំា ដែលកំពុងស្ថិតនៅក្នុងព្រឹទ្ធសភារង់ចំាការអនុម័តនោះ  គឺជាការបំពានលើរដ្ឋធម្មនុញ្ញ ​និងចំពោះការអនុវត្តប្រជាធិបតេយ្យរបស់អាមេរិក ។  ក្រុមមេធាវីបាននិយាយទៀតថា  មាត្រាទំាងនោះ  និងការរៀបចំនានា ដើម្បីធ្វើឲ្យមាត្រានោះ ឡើងមកដល់ព្រឺទ្ធសភា គឺសុទ្ធតែជាសកម្មភាពនយោបាយ របស់ក្រុមប្រជាធិបតេយ្យ ដែលត្រួវតែច្រានចោល ។

 

 

អត្ថបទដែលជាប់ទាក់ទង